បុរសជនជាតិចិនបើករថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈពួកគេជិះម៉ូតូ២គ្រឿងស្របទិសគ្នាហេីយត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបុកចំពីមុខពេញទំហឹង​ កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចខាងកេីតបុរីសែនមនោរម្យ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអូឌឹម​ សង្កាត់ចោមចៅ​ទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ។ ចំណែកម្ចាស់រថយន្តជាជនជាតិចិនឈ្មោះZhang zhaming​ ភេទប្រុសអាយុ៤១ឆ្នាំ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០២០​ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GT 2098 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាកzoomerx ជិះម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតស្របទិសគ្នាខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកBMW​ ពណ៍ទឹកប្រាស់​ ពាក់ស្លាកលេខភ្នំពេញ2BD 1698 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចហេីយបានរេចង្កូតទៅបុកជាមួយម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ភ្លាមនោះម៉ូតូម៉ាកzoomerx ដោយសារតែរបួសស្រាលហេីយមិនចង់មានរឿងវែងឆ្ងាយក៏សុំរួចខ្លួនបន្តដំណេីរទៅមុខបាត់​ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកេីតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ភ្លាមរងចាំទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅរថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ដោយ​ ៖សុខាសែនជ័យ​ និងសុភាព

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print