ប្លន់ម៉ូតូប៉ះចំស៊េរីចាស់លក់មិនបានថ្លៃ វាយកម្ទេចនិងយកទៅប្លុងចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដី រាយ ការណ៍ពីនគរបាលក្រុងពោធិ៍ សាត់បានឲ្យដឹងថាកាលពីព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះថា សមត្ថកិច្ចបានប្រទះឃើញម៉ូតូ១គ្រឿងមានស្នាមវាយបែកបាក់ជាបំណែកៗ ត្រង់ចំណុចដីឡូត៍មួយកន្លែង ក្បែរចិញ្ចឹមផ្លូវកៅស៊ូលេខ១៥៥ ស្ថិតនៅភូមិពោធិ៍អណ្ដាត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ខាងលើបន្តថា ម៉ូតូ ១គ្រឿងដែលគេប្រទះឃើញម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ បិតតែមឡើងស៊េរីឆ្នាំ២០២០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F 8853 ជាកម្មសិទ្ធិរបស់ឈ្មោះ កែម វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅហាងយីហោ(សំនាងសុខសាន្ត)បច្ចុប្បន្ន រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា ម្ចាស់ម៉ូតូ(កែម វិសាល)បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានឌុបមិត្តភក្តិម្នាក់ទៀត ជិះដើរលេងនៅក្នុងក្រុងពោធិ៍សាត់ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណចំនួន ៣នាក់ មធ្យោបាយធ្វើដំណើរម៉ូតូចំនួន ២គ្រឿងម៉ាក ហុងដាឌ្រីម និងហុងដាឃ្លីកជិះតាមពួកគាត់ពីក្រោយ។ លុះមកដល់ចំណុចផ្លូវកែងក្បែររង្គសាលយីហោ(ទីក្រុងមាស)ដោយពួកខ្លួនភ័យខ្លាចពេកក៍ផ្ដួលម៉ូតូហើយរត់គេចខ្លួនធ្វើឲ្យក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូគាត់យកទៅបាត់។ លុះព្រឹកថ្ងៃដដែលស្រាប់តែគេប្រទះឃើញម៉ូតូនេះត្រូវជនសង្ស័យវាយកម្ទេចនិងយកទៅប្លុងចោលនៅចំណុចខាងលើធ្វើឲ្យគេសន្និដ្ឋានថាករណីនេះអាចជាករណីប្លន់ម៉ូតូតែដោយខុសស៊េរីម៉ូតូស៊េរីចាស់លក់មិនបានថ្លៃទើបជនសង្ស័យយកទៅផ្លុងចោលនៅចំណុចខាងលើ។
បច្ចុប្បន្ន ជនរងគ្រោះជាម្ចាស់ម៉ូតូបាកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីស្រាវជ្រាវរកមុខសញ្ញាចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់វិញហើយ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print