យុវវ័យប្រុសស្រីជិត៣០០នាក់​ត្រូវសមត្ថកិច្ចចម្រុះចុះចាប់នៅក្លិបកម្សាន្តហ្គោលឡាញ​ ក្រោយពីអនុវត្ត ផ្ទុយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ​ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្តយីហោ ហ្គោលឡាញ​ ដែលបន្លំធ្វើជាភោជនីយដ្ឋាន​ និងផប់​ ​ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦​ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២​និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយឃាត់ខ្លួនយុវជន​ប្រុសស្រីជិត៣០០នាក់​បញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីសួរនាំ​និងចាត់ការតាមនីតិវិធី​ ។

​ ក្នុងកិច្ចប្រតិបត្តិការ​ខាងលេី​នេះ​គឺមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភំ្នពេញ​ សហការជាមួយលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ​ លោក​ ប៊ុត​ សត្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​រាជធានីភ្នំពេញ​ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ​ លោក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ ព្រមទាំងមន្ត្រីជាច្រេីនរូបចូលរួមផងដែរ​ ។

​ ជាមួយគ្នានោះ​ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ ការចុះបិទក្លិបនេះគឺដោយសារក្លិបនេះមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹត្យនាពេលកន្លងមក​ ។ ក្នុងនោះ​សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០០នាក់​បញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print