ខេត្តកំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ ខេត្តកំពង់ចាមបានធ្វើឲ្យសម្រេចការងារបង្កបង្កើនផលឆ្នាំ២០២០ ដូចខាងក្រោម៖
១) ការងារបង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបាន ៧២ ៧០១ ហ.ត ស្មើនឹង ៨៤,០៩% នៃផែនការ ៨៦ ៤៦១ ហ.ត ក្នុងនោះ
មានស្រូវស្រាល ៣៥ ៥៣២ ហ.ត ស្មើនឹង ២០៣,៩៧%នៃផែនការ ១៧ ៤២០ហត, ស្រូវបង្កើនរដូវ អនុវត្តបាន
១២ ០១០ ហ.ត ស្មើនឹង ១២៥,៧៧% នៃផែនការ ៩ ៥៤៩ ហ.ត), ស្រូវកណ្តាល អនុវត្តបាន ១៨ ៨៧៤ ហ.ត ស្មើនឹង ៥៨,៧១% នៃផែនការ៣២ ១៥០ហ.ត, ស្រូវធ្ងន់ អនុវត្តបាន: ១៨ ២៩៥ ហ.ត ស្មើនឹង ៤៩,៥៩% នៃផែនការ ៣៦ ៨៩១ ហ.ត ។ ចំពោះការប្រមូលផលស្រូវស្រាលបង្កើនរដូវសម្រេចបានចំនួន ៤៨៦ ហ.ត ដោយទទួលបានបរិមាណផល ១៩៧១ តោន។
ទន្ទឹមនឹងនេះ ក៏មានផ្ទៃដីប៉ះពាល់ដោយគ្រោះរាំងស្ងួតសរុបចំនួន ៤ ៩២៥ ហ.ត នៅស្រុកបាធាយចំនួន ៤ ១៤៥ ហ.ត ស្រុកជើងព្រៃ ៥៥៣ ហ.ត និងស្រុកព្រៃឈរ ២២៧ ហ.ត ។ នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តាស្រុក ដែលបានជួបប្រទះនឹងគ្រោះរាំងស្ងួត បានទទួលទឹកភ្លៀង ដែលអាចជួយសង្គ្រោះបាន ។
២) ដំណាំឧស្សាហកម្ម និងសាកវប្បកម្ម រដូវវស្សា សម្រេចបាន ៤២ ៥៧២ ហ.ត ស្មើនឹង ៨៥,៧៧ % នៃផែនការ ៤៩ ៦៣៣ ហ.ត ក្នុងនោះមាន៖ ពោត អនុវត្តបានសរុប ៨ ៨០៥ ហ.ត ស្មើនឹង ១៣១,៣៦% នៃផែនការ ៦ ៧០៣ ហ.ត ក្នុងនេះ
មានពោតក្រហម អនុវត្តបាន ៧ ០៤៦ហ.ត, ដំឡូងឈើ អនុវត្តបានសរុប ២០ ៣៦២ ហ.ត ស្មើ នឹង៩៤,២៤% នៃផែនការ២១ ៦០៧ហ.ត, ដំឡូងជ្វាអនុវត្តបានសរុប ៧ ហ.ត ស្មើនឹង ៤,១២% នៃផែនការ ១៧០ ហ.ត, សណ្តែកបាយអនុវត្តបាន
សរុប១៨៩ ហ.ត ស្មើនឹង ៨,៣៣% នៃផែនការ ២ ២៦៩ ហ.ត, សណ្តែកដី អនុវត្តបានសរុប ៥៩៦ ហ.ត ស្មើនឹង ៣៤,២៥% នៃផែនការ ១ ៧៤០ ហ.ត, ល្ងអនុវត្តបានសរុប ៥ ២៤៣ ហ.ត ស្មើនឹង ៧៧,៣៤% នៃផែនការ ៦ ៧៧៩ ហ.ត, អំពៅ អនុវត្តបានសរុប ២៣៩ ហ.ត ស្មើនឹង ៣៦,៦៦% នៃផែនការ ៦៥២ ហ.ត, បន្លែគ្រប់មុខ អនុវត្តបានសរុប ៧ ១៣១ ហ.ត ស្មើនឹង ១៣៩,៥៥% នៃផែនការ ៥ ១១០ហ.ត៕
ដោយ៖ សិលា