នគរបាលខេត្តព្រះ​សីហនុ​ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៦នាក់​ ពាក់ព័ន្ធនឹងករណីចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តឱ្យដឹងថា នគរបាលជំនាញបានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៦នាក់(ស្រី១នាក់) ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីចោរកម្ម(លួចម៉ូតូដោយកាច់បំបែកសោរក)និងទទួលផលនៃអំពើលួច ព្រមទាំងដកហូតម៉ូតូចំនួន១២គ្រឿង។

របាយការណ៏បញ្ជាក់ថានៅថ្ងៃទី២៤.០៧.២០២០វេលាម៉ោង៤:០០នាទី ទៀបភ្លឺ មានករណីចោរកម្ម(លួចកាច់បំបែកសោរកម៉ូតូ)មួយកើតឡើង ដោយបានធ្វើសកម្មភាពកាច់ បំបែកសោរកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០២០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ1U-7523 ដែលជនរងគ្រោះចតទុកក្នុងរោងការដ្ឋានសំណង់ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះ សីហនុ រួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៧.០៧.២០២០ ទើបកម្លាំងសមត្ថកិច្ចយើងបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ព្រមទាំងជនសមគំនិតទទួលផលសរុប៦នាក់ (ស្រី១នាក់) ជាបន្តបន្ទាប់ ព្រមទាំងធ្វើការដកហូតបានម៉ូតូ១២គ្រឿង ជាផលនៃអំពើចោរកម្ម ។

ជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ ចេង មករា ហៅ ព្រិច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទ ល្មើស) ។
២-ឈ្មោះ ស៊ាម កី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទល្មើស) ។
៣-ឈ្មោះ ខេង ស្រីលីន ហៅ ញិន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះ សីហនុ(បក្ខពួក) ។
៤-ឈ្មោះ កង ឧត្តម ហៅ ឡឹង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លកទូរស័ព្ទ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ទទួលផលនៃអំពើលួច) ។
៥-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ទទួលផលនៃអំពើលួច) ។
៦-ឈ្មោះ អឿន រ៉ាដូ ហៅ ណូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(ទទួលផលនៃអំពើលួច) ។
*-វត្ថុតាងចាប់យកបាន៖
-ម៉ូតូជាផលនៃអំពើលួច១២គ្រឿង៖
១-ម៉ាក អាសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ បិតតែមពណ៌ស
២-ម៉ាក ZOOMER X ពណ៌ក្រហម-ខ្មៅ
៣-ម៉ាក ZOOMER X ពណ៌ស-ទឹកក្រូច
៤-ម៉ាក ZOOMER X ពណ៌ក្រហម-ស
៥-ម៉ាក ស្កុបពីរ ពណ៌ស បិតតែមពណ៌ផ្ទៃមេឃ
៦-ម៉ាក ស្កុបពីរ ពណ៌ខ្មៅ បិតតែមពណ៌ក្រហម
៧-ម៉ាក NEXT ពណ៌ស-ខៀវ
៨-ម៉ាក NVX ពណ៌ខ្មៅ
៩-ម៉ាក NVX ពណ៌ខ្មៅ បិតតែពណ៌ទឹកក្រូច
១០-ម៉ាក BEAT ពណ៌ក្រហម-ខ្មៅ
១១-ម៉ាក វីនន័រ ពណ៌ខ្មៅ
១២-ម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ ។
-ផ្លាកលេខម៉ូតូ ៦សន្លឹក
-សោរច្នៃ កាច់បំបែកសោរកម៉ូតូ១ដើម
-សោរខ្សៀ សម្រាប់តសោរច្នៃ កាច់បំបែកសោរកម៉ូតូ១ដើម
-ទួលរឺវីស២ដើម
-កាំប៉ិត ១ដើម
-ផ្លែកាំប៉ិត ១ប្រអប់
-កញ្ចក់ម៉ូតូ ២គូរ
-ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន១
-ដែកកេះសម្រាប់ប្រើប្រាស់គ្រឿងញៀន២
-លិខិតឆ្លងដែន១ក្បាល
-ខោអាវមួយកំប្លេ(ផ្លាស់ប្តូរពេលធ្វើសកម្មភាព)
-សម្ភារៈផ្សេងៗមួយចំនួនទៀត ។
ករណីនេះកម្លាំងជំនាញកំពុង កសាងសំណុំរឿងបន្តតាមនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្ត ។ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print