ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នះថា៖ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១នាក់ លើបុរសជនជាតិឥណ្ឌា អាយុ៣១ឆ្នាំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្នាក់នៅបណ្តោះអាសន្ននៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌ ដោយឆ្លងកាត់ប្រទេសម៉ាឡេសុី និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូង និងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង២១និង៥៣យប់ នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖ សុខ ខេមរា