កីឡាករជើងចាស់របស់ Everton និងជាអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Leighton Baines ប្រកាសចូលនិវត្តន៍

ចែករំលែក៖

អនុប្រធានក្រុម Everton និងជាអតីតខ្សែការពារអន្តរជាតិអង់គ្លេស Leighton Baines បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីរសៀលថ្ងៃចន្ទ ម្សិលមិញនេះ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនបន្ទាប់ពីចាញ់ក្រុម Everton ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ៣-១ ក្នុងទឹកដីនៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ។

កីឡាករ Leighton Baines បានចូលរួមជាមួយក្រុម Everton បន្ទាប់ពីចាកចេញពីក្លិប Wigan ក្នុងឆ្នាំ២០០៧។ ក្នុងរយៈពេល១៣ឆ្នាំនៅក្លិបគាត់បានបង្ហាញខ្លួនចំនួន៤២០ប្រកួត ស៊ុតបាល់បញ្ចូលទីបាន៣៩គ្រាប់ ហើយគាត់ក៏ជាកីឡាករលេងឲ្យជម្រើសជាតិអង់គ្លេសបានចំនួន៣០ប្រកួតផងដែរ។

Leighton Baines បានសរសេរក្នុងលិខិតលាអាជីពជាកីឡាករបាល់ទាត់ថា “បន្ទាប់ពីនិយាយទៅកាន់ក្រុមគ្រួសារ ខ្ញុំមានអារម្មណ៍ថាពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីបញ្ចប់អាជីពជាកីឡាកររបស់ខ្ញុំ ហើយខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើននៅឯក្លិបបាល់ទាត់ដ៏មានមោទនភាពនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រខ្ញុំក្នុងអំឡុងពេលខ្ញុំនៅឯក្លិប Everton ជាពិសេសអ្នកគាំទ្រដែលបានធ្វើល្អជាមួយខ្ញុំតាំងពីពេលខ្ញុំចុះកុងត្រាមក”។

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton បានសារភាពថា គាត់ចូលចិត្ត Leighton Baines ទោះបីជាគាត់បង្ហាញខ្លួនបាន៩ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះដែលទើបតែបញ្ចប់ថ្មីៗនេះ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា “Leighton Baines បានសម្រេចចិត្តឈប់លេង ខ្ញុំគិតថាគ្រប់ក្រុម Everton ត្រូវតែដឹងគុណគាត់។ យើងចង់រក្សាគាត់នៅក្នុងក្លិប ព្រោះចំណេះដឹងរបស់គាត់គឺសំខាន់ណាស់ ប៉ុន្តែវាជាការសម្រេចចិត្តរបស់គាត់ផ្ទាល់”។

សូមបញ្ជាក់ថា រដូវកាលលីកកំពូលអង់គ្លេសបានបញ្ចប់ហើយកាលពីម្សិលមិញដោយក្រុមហង្សក្រហម Liverpool ជាអ្នកឈ្នះពាន ហើយក្រុម Everton បានប្រកួតចាញ់ក្រុម Bournemouth ក្នុងថ្ងៃបិទរដូវកាល ដែលធ្វើឲ្យក្រុមEverton ឈរចំណាក់ថ្នាក់លេខ១២ ក្នុងរដូវកាលនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print