ខ្លឹម ស្រីគា បង្ហាញមុខជាមួយស្នាដៃថ្មីហើយក្រោយសំងំសម្រកទម្ងន់បានជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ខ្លឹម ស្រីគា ដែលជាកញ្ញាឯកMiss Grand Cambodia 2017 នោះបានបង្ហាញមុខជាថ្មីហើយជាមួយស្នាដៃសិល្បៈថ្មីៗមួយចំនួន។ ការបង្ហាញមុខនេះក៏ក្រោយពេលដែលនាងបានព្យាយាមសម្រកទម្ងន់អស់ពេលជាច្រើនសប្តាហ៍។
​ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កញ្ញា ខ្លឹម ស្រីគា បានបញ្ជាក់ថា នាងពិតជាសប្បាយចិត្តក្រោយពីព្យាយាម ហាត់ប្រាណថែរក្សារាងរហូតវិលរកសភាពដើមដូចគ្រាដែលនាងចេញទៅប្រកួតកញ្ញាឯកកាលពី៣ឆ្នាំមុន។ នាងបញ្ជាក់ថា មុននេះនាងមានទម្ងន់៧៤គីឡូក្រាម ហើយពេលនេះនៅសល់តែ៦៣ គីឡូទេ ។ នាងបញ្ជាក់ថា ផ្អាកការងារសិល្បៈមួយរយៈពេលខ្លីនាងពិតជានឹករលឹក និងអធ្យាស្រ័យសម្រាប់អ្នកគាំទ្រ ប៉ុន្តែពេលនេះនាងរីករាយដែលចាប់ផ្តើមលេចមុខមាត់ជាថ្មី និងទទួលបានការផ្តល់ឱកាសថ្មីៗពីផលិតករ។ តារាស្រីរូបនេះបញ្ជាក់ដែរថា នាងទើបនឹងបញ្ចប់ការថតបទចម្រៀងថ្មីៗមួយចំនួនរបស់ផលិតកម្មក្នុងស្រុកដែលស្នាដៃនេះនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ អ្វីដែលកាន់តែពិសេសនាងទើបនឹងទទួលបានការងារជាតារាតំណាងផលិតផលថែរក្សាសម្រស់យីហោ NB ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េផងដែរ។ នាងក៏កំពុងតែសម្រេចចិត្តទទួលយកកការងារថ្មីមួយចំនួនដែលកំពុងតែទំនាក់ទំនងមកកាន់នាងផងដែរ
គួរបញ្ជាក់ដែរថាតារាសម្តែងស្រីវ័យ២១ ឆ្នាំ កញ្ញា ខ្លឹម ស្រីគា ធ្លាប់សាងភាពភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានចេញទៅប្រកួតកម្មវិធីកញ្ញាឯកលំដាប់ពិភពលោក Miss Grand International 2017នៅប្រទេសវៀតណាម។ ទោះមិនបានចូលដល់វគ្គចុងក្រោយនៃកម្មវិធីនេះប៉ុន្តែតារាស្រីដែលមានប្រវត្តិតស៊ូរូបនេះបានធ្វើឲ្យគេចាប់អារម្មណ៍ជាមួយនឹងការបង្ហាញសមត្ថភាពដ៏ស្វិតស្វាញក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print