ទីបំផុតក្រុមហ៊ុន Huawei សងសឹកជាមួយអាមេរិក និងអង់គ្លេស ខណៈគំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G

ចែករំលែក៖

អន្តរជាតិ៖ វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei កំពុងប្រឈមមុខខ្លាំងនៅក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដូចជាប្រទេសអាមេរិក និងចក្រភពអង់គ្លេស មានការហាមឃាត់មិនឲ្យប្រើបច្ចេកវិទ្យា 5G ប៉ុន្តែនៅពេលនេះ Huawei បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ដូច្នេះរឿងចេញអាជ្ញាប័ណ្ណឆ្លងដែនអាចនឹងលុបចោល។

បើទោះបីជារដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលោកខាងលិច មិនព្រមប្រើឧបករណ៍ ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្ដី ក៏Huawei នៅតែទទួលបានផលចំណេញដដែល ព្រោះថាច្បាប់ និងប៉ាតង់ 5G គឺជាកម្មវិធីរបស់ Huawei ។នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ

សូមជម្រាបថា ក្រុមហ៊ុន Nokia និង Ericsson ដែលកំពុងតែឈរឈ្មោះសម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាគមនាគមន៍ 5G សម្រាប់ប្រទេសលោកខាងលិច ក៏ត្រូវការជំនួយពីខាងក្រុមហ៊ុន Huawei ផងដែរ ព្រោះថាបើសិនជា Huawei មិនលក់ប៉ាតង់ឆ្លងដែន ឬឆ្លើយប្រទេសឲ្យទេនោះក្រុមហ៊ុនទាំងពីរនឹងប្រឈមមុខក្នុងផ្លូវច្បាប់។

ពាក់ព័ន្ធបញ្ហាខាងលើនេះ តើវាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុន Huawei ក្រោយពេលដែលប្រទេសលោកខាងលិចទាំងនេះបានហាហាត់ និងឈប់ប្រើបច្ចេកវិទ្យារបស់ខ្លួនដែលឬទេ

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei បានប្ដឹងក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ពីបទរំលោភលើកប៉ាតង់របស់ខ្លួននិងទាមទារសំណង ១ពាន់លានដុល្លារអាមេរិកផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print