ខេត្តស្វាយរៀង៖លោកសរសុដានីអភិបា លរងក្រុងស្វាយរៀងអំពាវនាវដល់ បងប្អូនអាជីវករផ្សារវាលយន្តដាក់ តាំងទំនិញនានាតាមការកំណត់របស់ រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់អោយបានល្អ ។
ការអំពាវនាវបែបនេះគ្រាដែលលោកលោ កសរសុដានីអភិបាលរងក្រុងតំណាងអភិ បាលក្រុងស្វាយរៀង
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កក្កដាឆ្នាំ២០២០ រៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំ ណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង។
ការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុ ងក្រុងនេះមានការចូលរួម សហការជាមួយអធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង លោក នាយករដ្ឋបាលសាលាក្រុង ប្រធានការិយាល័យចំណុះសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ប្រជាការពារភូមិ និងភាស៊ីផ្សារវាលយន្ត។
លោកបន្តថាការចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំ ណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដើម្បីថែរក្សាចំណីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ
ជាពិសេសលើកកម្ពស់សោភ័ណភាពក្នុ ងក្រុងស្វាយរៀង។ ដោយក្រុមការងាររបស់លោកខំប្រឹងរៀ បចំសណ្តាប់ធ្នាប់នេះគឺដើម្បី បងប្អូនទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភណ្ឌភាព ដើម្បីភាពងាយស្រួលបងប្អូនទូទៅធ្វើដំណើរ ងាយស្រួលទិញទំនិញដែលប្អូនតាំ ងលក់នៅទីនោះផង ចុះហេតុអីប៉ុណ្ណឹងបងប្អូនអាជី វករធ្វើមិនបាន។
លោកបន្ថែមថាក្នុងនាមរដ្ឋបាលក្រុ ងយើងខ្ញុំគឺចង់ឃើញបងប្អូនភ្ញាក់ រលឹកដោយខ្លួនឯង ធ្វើដោយសុទ្ធចិត្ត ទើបជាគំរូល្អបំផុតហើយគង់វង្ស ហើយរូបលោកជឿជាក់ថាបងប្អូនអាជី វករលក់ដូរគឺអាចធ្វើបាន។ ដោយ៖យឹមសុថាន