ក្រុមហ៊ុនហួវៃ​ ដកចេញពីប្រទេសឥណ្ឌាជាបន្តបន្ទាប់ក្រោយ ការប្រើប្រាស់និងប្រាក់ចំណូល​ធ្លាក់ចុះ

ចែករំលែក៖

ក្រុមហ៊ុន ហួវៃ​រំសាយបុគ្គលិក​ជាង​៧០ភាគរយ​នៅឥណ្ឌា​ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏បានធ្លាក់ចុះនៅលើទីផ្សារឥណ្ឌាផងដែរ​ គឺធ្លាក់រហូតដល់​៥០ភាគរយ។
តាមសារព័ត៌មាន Financial Times គិតដល់ចុងឆ្នាំ​២០១៩ ក្រុមហ៊ុនហួវៃបានកំណត់គោលដៅ​​ ទទួលបានប្រាក់ចំណូលពី​៧០០-៨០០លានដុល្លារអាមេរិក ក្នុងទីផ្សារឥណ្ឌាឆ្នាំ​២០២០ គឺតិចជាងកាលពីឆ្នាំ​២០១៧ ដែលមាន ប្រាក់ចំណូលដល់ទៅ​១,២ពាន់លានដុល្លារអាមេរិក​។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន បានកែប្រាក់ចំណូលនៅសល់តែ ៣៥០-៥០០ លានដុល្លារតែប៉ុណ្ណោះ ។
នៅពេលនេះក្រុមហ៊ុន ចិន​បានផ្អាករាល់គម្រោង ពង្រីកអាជីវកម្មរបស់ខ្លួន​នៅក្នុងប្រទេសឥណ្ឌា ។ ទន្ទឹមនិងនោះ ក្រុមហ៊ុនបានកាត់បន្ថយ បុគ្គលិកឥណ្ឌា​ដល់ទៅ ៧០ភាគរយ​ ដោយរក្សាទុកតែបុគ្គលិកស្រាវជ្រាវ និងអភិវឌ្ឍន៍ សេវាកម្មតែប៉ុណ្ណោះ។
ការប្រឈមមុខតានតឹងរវាងឥណ្ឌានិងចិន កាន់តែខ្លាំងឡើងក្រោយពេល កម្លាំងទាហានឥណ្ឌា និងចិនប៉ះទង្គិចគ្នានៅតំបន់ព្រំដែនមានវិវាទ​ បណ្តាលឲ្យទាហានឥណ្ឌា​២០នាក់ស្លាប់​។ តាំងពីពេលនោះមក ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មប្រឆាំងចិន ហើយនាំគ្នាឈប់ប្រើប្រាស់ ផលិតផលរបស់ចិន តែម្តង ។ ទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនចិនរកស៊ីនៅឥណ្ឌា ប្រឈមបញ្ហាជាច្រើន​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print