ក្រុមឧទ្ទាម កូឡំប៊ី​នឹងបាញ់សម្លាប់អ្នកដែលបំពានច្បាប់បម្រាមគោចរណ៍ ទប់ស្កាត់ឆ្លងកូវីដ​១៩

ចែករំលែក៖

កម្លាំងទាហានក្រុមឧទ្ទាមកូឡាំប៊ី នៅថ្ងៃតី​២៨​ខែកក្កដា បានចេញច្បាប់បម្រាម ដោយផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​១៩​ក្នុងប្រទេសនេះ ហើយអ្នកដែលបំពានច្បាប់ នឹងត្រូវបាញ់សម្លាប់ ។
តាមសារព័ត៌មាន Washington Post បានផ្សាយថា នៅក្នុងប្រទេស​តំបន់អាមេរិក ខាងត្បូង មានពលរដ្ឋជាង​៥០លាននាក់នេះ មានក្រុមខ្មាន់កាំភ្លើង​បានចេញច្បាប់ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយអ្នកដែលបំពាន និងត្រូវទទួលការដាក់ទោសធ្ងន់បំផុត គឺបាញ់សម្លាប់តែម្តង​។
នៅក្នុងទីក្រុងកំពង់ផែTumaco ដែលជាទីតាំងជួញដូរគ្រឿងញៀន​ធំបំផុតនៅតំបន់ភាគខាងត្បូង ប្រទេសកូឡំប៊ី ក្រុមឧទ្ទាម បានព្រមានថា​អ្នកដែលបំពានច្បាប់បម្រាម នឹងត្រូវបាញ់សម្លាប់។
នាង Paredes ជិះនៅលើរថយន្ត របស់មិត្តប្រុសនាង ត្រឡប់ទៅផ្ទះវិញដោយគិតថា នឹងជួបសំណាងល្អ ។ ប៉ុន្តែកម្លាំងទាហានក្រុមឧទ្ទាម បានបាញ់ទៅលើរថយន្ត​នាងជិះ ហើយគ្រាប់កំាភ្លើងចាក់ទម្លុះរថយន្តម៉ាក់ SUV។ នាង Paredes ត្រូវ៣គ្រាប់កាំភ្លើងចំជើង ចំនែកមិត្តប្រុសរបស់នាងត្រូវ គ្រាប់ចំស្មា និង មុខ​។ អ្នកទាំងពីរបានសុំអង្វរករ​ទុកជីវិត​ ហើយក៏ត្រូវបានដោះលែងដោយការព្រមាន ជាច្រើន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print