សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាមាតាមនុស្សធម៌ចែករំលែកសេចក្តីស្រលាញ់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យសហការី​ រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន​៤៣៤គ្រួសារ​ មកពីភូមិចំនួន​៧​ នៃឃុំរការខ្នុរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ២០២០នេះ​។
ទន្ទឹមនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ​ ចែកអំណោយ​ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩​ និងការបង្ការជំងឺឆ្លងនានាដែលអាចកេីតមាននៅក្នុងរដូវវស្សានេះ។​
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន​៖
អង្ករ​៣០គីឡូក្រាម​,មី​១កេស​,ត្រីខ​១០កំប៉ុង​,ឃីត១​(មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​និងសាប៊ូដុំ​២ដុំ​ និងទេយ្យវត្ថុប្រគេនវត្តចំនួន២ ក្នុងវត្តនីមួយៗប្រគេន​៖​ ទៀនព្រះវស្សា​១គូ​,អង្ករ​១២០គីឡូក្រាម​,មី​៥កេស​,ត្រីខ​៥០កំប៉ុង​,ទឹកក្រូច​៥កេស​,ទឹកសុទ្ធ​៥កេស​,និងបច្ច័យ​ ២លានរៀល​។
ប្រគេនព្រះគ្រូចៅអធិការ​ បច្ច័យ​ ១លានរៀល​ ប្រគេនព្រះសង្ឃ​ ក្នុង១អង្គៗ​ បច្ច័យ​ចំនួន ១០ម៉ឺនរៀល ជូនតាជីយាយជី​ ក្នុងម្នាក់ៗថវិកា​៥ម៉ឺនរៀល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print