ជនជាតិចិនម្នាក់បើកបររថយន្ត RANGE ROVER ស្រវឹងបុករ៉ឺម៉កកង់៣ រួចបែរជាដេកលក់ក្នុងរថយន្តធ្វើមិនដឹង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យប្រជាពលរដ្ឋហួសចិត្ត ទៅនឹងបុរសជនជាតិចិនម្នាក់ បានបើកបររថយន្ត១គ្រឿងម៉ាក់RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-3888  ជ្រុលទៅបុករឺុម៉កកង់៣ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្កនោះ បែរជាដេកលក់ក្នុងរថយន្តទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ពេញផ្លូវតែម្តង ។

FullSizeRender (1)

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១២៨(ទេពផន ) កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-3888 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១២៨(ទេពផន) ក្នុងទិសដៅពីកើតទៅលិច ដោយសភាពស្រវឹងស្រាជោកជោំ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ ជ្រុលទៅបុករឺុម៉កកង់៣ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្កនោះ បែរជាដេកលក់ក្នុងរថយន្តទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ពេញផ្លូវតែម្តង ។

ក្រោយកើតហេតុគេឃើញកម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានគោះកញ្ចក់រថយន្តបង្ក ដោយស្រែកហៅអ្នកបើករថយន្តជាច្រើនដងតែនៅតែមិនភ្ញាក់ ទើបសមត្ថកិច្ចសម្រេចចិត្ត យករថយន្តស្ទួចមកអូសរថយន្តបង្កនិងមនុស្សដែលកំពុងតែដេកលង់លក់នោះទៅអធិការខណ្ឌទួលគោក បញ្ចូនបន្តទៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីចាក់ការតាមនីតិវិធី ។

ហើយប្រជាពលរដ្ឋក៏រងចាំមើលសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ជើងគោកបច្ចុប្បន្ននេះ តើបុរសដែលបើករថយន្តបង្កនេះត្រូវច្បាប់ដាក់ទោសអ្នកដែលមានលុយ ទៅតាមច្បាប់ ឬក៏គ្រាន់តែឃាត់បានតែមួយយប់រួចដោះលែងអោយរួចខ្លួនវិញ ដោយថ្នូរនិងទឹកប្រាក់ ៕

FullSizeRender

FullSizeRender (4)

FullSizeRender (3)

ដោយ៖ ស ដារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print