ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋបានលើកឡើងថា៖ បើសិក្សាលើប្រព័ន្ធផ្សព្វផ្សាយ ភាពទូលំទូលាយនៃបណ្តាញសង្គម Facebook ផងនោះ ក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត បិតាសន្តិភាព ស្រឡាញ់ប្រជាពលរដ្ឋ គិតគូ ប្រទេសជាតិ ស្មើមុខ ស្មើមាត់ លើឆាកអន្តរជាតិ ទៅហើយ ហេតុអីនៅមានសមត្ថកិច្ច មួយចំនួនតូច ខ្វះសីលធម៌ វិជ្ជាជីវៈ អត់ស្គាល់ តួនាទីភារកិច្ច របស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៍ ការពារ បម្រើ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទៅវិញ..! អស់លោកគួរអាណិតដល់ថ្នាក់លើផង នូវកិច្ចខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ សូម្បីបន្តិចពាក្យថានឿយហត់របស់គាត់..?
ប្រជាពលរដ្ឋបានលើកជាចម្ងល់ថា៖ នាយនគរបាលទាំង៧រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់លើជនសង្ស័យ និងជម្រិតយកលុយ ជាមុខរបរក្នុងតំណែង ឬគ្មានយល់ពីភារកិច្ច តួនាទី ចូលជាកងកម្លាំង ឡើងចូលតាមជើងខោ ឬក៏មិនបានឆ្លងកាត់ការសិក្សា វគ្គជំនាន់..!
សូមជម្រាបថា៖ លោកអនុសេនីយ៍ឯក ទូច ធារ៉ា ពីមន្ត្រីនគរបាល មិនដឹងជារត់ការតាមចន្លោះប្រហោងណាទេ គឺគាត់ត្រូវបាន គេរិៈគន់បានផ្លោះឡេីងឋានៈ ជាអនុប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្រោយមកពោពេញរងនូវការមិនពេញចិត្តក្នុងជួរកងកម្លាំងរួមអង្គភាព ។ គាត់ក៏រង
ការចោទប្រកាន់ពីយុវជន ២ នាក់ ថាបានចាប់ពួកគាត់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើទារុណកម្ម វាយ និងស្នាប់កាំភ្លេីងផង ឆក់និងដំបងឆក់ផង ក្នុងគោលបំណងជម្រិតទារយកលុយ ៤លានរៀល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ទេីបដោះលែង ជនសង្ស័យ ដែលខ្លួនបង្កើតជាឈុតឆាកជាបទល្មើស។
ទីបំផុត…ជនទំនើងជ្រកក្នុងអង្គភាព កងកម្លាំង ពេលព័ត៌មានបែកធ្លាយ ភ័យស្លន់ស្លោ ក៏យកលុយ ៤លានរៀល សងយុវជនរងគ្រោះវិញ តែយុវជនរងគ្រោះមិនទទួល ហេីយសំណូមពរអោយចាត់វិធានការច្បាប់ចំពោះ លោក ទូច ធារ៉ា ។
សូមបញ្ជាក់ថា៖ នាយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៧នាក់ ទទួលការដាក់វិន័យពីអគ្គស្នងការនគរបាលជាតិ ដោយផ្អាកការងារបណ្ដោះអាសន្នរង់ចាំការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ ដោយសារតែពួកគេមានការជាប់ពាក់ព័ន្ធនឹងការចាប់ប្រជាពលរដ្ឋវាយ ធ្វើទារុណ្ឌកម្ម ជម្រិតទារយកលុយ ។
បន្ទាប់មកស្គាល់មុខហេីយ នាយនគរបាលខេត្តព្រៃវែង ទាំង ៧ នាក់ ដែល ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ផ្អាកការងារបណ្ដោះអាសន្ន រង់ចាំការសម្រេចជាថ្មីរួមមាន ៖
១- លោកឧត្ដមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង នគរបាលខេត្តព្រៃវែង ទទួលបន្ទុកគ្រឿងញៀន ។
២- លោកវរៈសេនីយ៍ឯក ពៅ ជីវ័ន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
៣- លោកអនុសេនីយ៍ឯក ទូច ធារ៉ា អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
៤- លោកអនុសេនីយ៍ឯក ស៉ី បូ ប្រធានផ្នែក ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
៥- លោកអនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
៦- លោកអនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
៧- លោកអនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
ដោយ៖ សុខ ខេមរា