អភិបាលរងខណ្ឌទួលគោក ចុះវាយកម្ទេចសំណង់មួយកន្លែង ដែលម្ចាស់សង់ជញ្ជាំងថ្ម លើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះវាយកម្ទេចសំណងមួយកន្លែង ដែលម្ចាស់សំណងបានរៀបជញ្ជាំងថ្ម និងធ្វើឲ្យបាក់ដីនៅលើចិញ្ចើមផ្លូវសាធារណៈ បណ្តាលឲ្យខូចសណ្តាប់ធ្នាប់ផងដែរ ។

ករណីចុះវាយកម្ទេចសំណងមួយកន្លែងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង 9និង30នាទីព្រឹក ថ្ងៃទី 31ខែមករា ឆ្នាំ2016 នៅសំណង់មួយកន្លែង តាមផ្លូវលេខ 614 កែង 313 សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

លោក ប៉ាង លីដា អភិបាលរង ខណ្ឌទួលគោក បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យលោកចុះទៅមើលទីតាំងសំណងខាងលើនេះ ដែលបានសាងសង់រំលោបលើចញ្ចើមផ្លូវ និងប៉ះពាល់ ធ្វើឲ្យបាក់ដីនៅលើចិញ្ចើមផ្លូវ ខូចសណ្តាប់ ធ្នាប់ និងបរិស្ថានផងដែរនោះ ។

លោកអភិបាលរង បានបន្តទៀតថា ដោយមានប្រជាពលរដ្ឋជាច្រើននៅម្ដុំនោះបានរាយការណ៍ទៅសង្កាត់-ខណ្ឌ ទើបលោកដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌ ចុះមកវាយកម្ទេចតែម្ដងហើយលោក សង្ឃឹម និងជឿជាក់ថា ម្ចាស់សំណងដែលកំពុងសាងសងទាំងអស់ សូមមេត្តាចូលរួម កុំយកចិញ្ចើមផ្លូវសាធារណៈ មកធ្វើជាប្រយោជន៍ ផ្ទាល់ខ្លួន និងសូមអោយប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ។ល។

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print