កម្មវិធីវាយតឺន្នីស WTA Pan Pacific Open នៅទីក្រុងតូក្យូត្រូវបានលុបចោលដោយសារកូវីដ-១៩

ចែករំលែក៖

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីប្រកួតកីឡាវាយតឺន្នីសផ្នែកនារី WTA Pan Pacific Open ដែលនឹងប្រព្រឹត្តទៅនៅឯឧទ្យានកីឡាវាយតឺន្នីស Ariake ក្នុងទីក្រុងតូក្យូដែលគ្រោងធ្វើក្នុងខែវិច្ឆិកាត្រូវបានលុបចោលដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

អ្នករៀបចំកម្មវិធីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការប្រតិបត្តិបានពិនិត្យមើលគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យការប្រកួតនេះកើតឡើង រួមទាំងការសម្របសម្រួលការប្រកួតដោយគ្មានទស្សនិកជន ឬការរឹតត្បិតអ្នកចូលទស្សនាដើម្បីគិតគូរពីសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ទោះយ៉ាងណាបន្ទាប់ពីការជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ គណៈកម្មាធិការប្រតិបត្តិបានធ្វើការសំរេចចិត្តប្រកបដោយសេចក្តីសោមនស្សក្នុងការលុបចោលការប្រកួត ដែលជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ផលប្រយោជន៍សុខភាពសាធារណៈ ជាពិសេសការព្រួយបារម្ភអំពីរលកទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសជប៉ុន។

លោក Steve Simon ប្រធាន និងជានាយកប្រតិបត្តិរបស់ WTA បានមានប្រសាសន៍ថា “យើងមានការខកចិត្តយ៉ាងខ្លាំងដែលព្រឹត្តិការណ៍លំដាប់ពិភពលោករបស់យើងនៅក្នុងប្រទេសចិន មិនកើតឡើងនៅឆ្នាំនេះ។ យើងសូមសម្តែងការខកចិត្តផងដែរដល់ មនុស្សជាច្រើននៅជុំវិញពិភពលោកដែលទន្ទឹងរង់ចាំការប្រកួតនេះ ហើយសូមកោតសរសើរចំពោះការគាំទ្រជាបន្តពីអ្នកគាំទ្រ និងដៃគូទាំងអស់ ព្រោះយើងចង់ឲ្យពិភពលោកមានសុវត្ថិភាពផ្នែកសុខភាពជាចម្បង”។

សូមបញ្ជាក់ថា កម្មវិធីកីឡាវាយតឺន្នីស Pan Pacific Open ដែលត្រូវបានលុបចោលនេះបានក្លាយជាកម្មវិធីដែលត្រូវលុបចោលទី៣ បន្ទាប់ពីការលុបចោលកម្មវិធី WTA និង ATP Japan Open។ ស្ថាប័នកីឡាវាយតឺន្នីសពិភពលោក WTA បានប្រកាសកាលពីថ្ងៃសុក្រថា រាល់ការប្រកួតទាំង៧ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២០ក៏នឹងមិនត្រូវបានអនុញ្ញាតឲ្យរៀបចំការប្រកួតដែរ។

ការប្រកាសនេះមានន័យថា កម្មវិធីតឺន្នីសក្នុងប្រទេសចិនដូចជា China Open, Wuhan Open, Jiangxi Open, Zhengzhou Open, WTA Finals នៅទីក្រុង Shenzhen, WTA Elite Trophy នៅទីក្រុង Zhuhai និងកម្មវិធី Guangzhou Open ដែលព្រឹត្តិការណ៍ទាំងអស់នេះគ្រោងនឹងធ្វើឡើងនៅខែតុលា និងវិច្ឆិកាក៏ត្រូវបានលុបចោលដែរ ដោយសារមានការព្រួយបារម្ភពីរលកទី២នៃជំងឺកូវីដ-១៩ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print