ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញអធិបតី
ពិធីប្រកាសជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបេីកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេស សង្រ្គោះគ្រោះមហន្តរាយវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺន បំប៉នជំនាញបេីកបរ-ជួសជុលអូប័រ និងរបៀបសង្រ្គោះ ជំនាន់ទី៤។
សូមបញ្ជាក់ថា៖ ប្រមាណ១សប្តាហ៍កន្លងទៅនេះ គឺរាជរដ្ឋាភិបាលបាន ចេញជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក ៕
...
ដោយ៖ សិលា