បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងសម្លាប់ខ្លួន ៣ដងមិនសម្រេចចុះក្រោយស្លាប់

ចែករំលែក៖

ភ្នំពេញ៖បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងលេបថ្នាំសម្លាប់ខ្លួន៣ដងមិនបានសម្រេចតែលេីកចុងក្រោយនេះស្លាប់ដោយឃេីញអណ្តែតទឹកភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេសាប។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១១នឹង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុង
ទន្លេសាបសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពបុរសមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកសុីចាញ់បោកគេនិងវិបត្តិស្នេហាផង​នោះទើបជនរងគ្រោះគិតប៉ងសម្លាប់ខ្លួនដោយលេបថ្នាំចំនួន​ ៣ដងមកហេីយ​ តែពុំបានសម្រេច​ ដោយត្រូវបានបងប្អូននឹងមិត្តភ័ក្ត្រឃេីញទាន់ជួយឃាត់តែម្តង។ លេីកទី៤​ គឺកាលពីពីរថ្ងៃមុនជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញេីរគាត់ដោយបានប្រាប់ថា​ រូបគេសុំចេញទៅក្រៅបន្តិច​ តែបាត់មិនឃេីញត្រឡប់មកផ្ទះវិញចាំបាត់ៗ។

លុះរហូតមកដល់ព្រឹកថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ ក៏បានទទួលដំណឹងថា​ មានការប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប​ ភ្លាមៗនោះ​ រូបគាត់​ ហេីយនិងមិត្តភ័ក្ត្រក៏បាននាំគ្នាធ្វេីដំណេីរមកកាន់ទីតាំងកេីតហេតុតែម្តង​ ដោយពេលចុះមកដល់ទីតាំងខាងលេី​ ក៏បានពិនិត្យមេីលសាកសពបុរសម្នាក់នោះ​ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។ សពបុរសខាងលេីសមត្ថកិច្ចពិនិត្យធ្វេីកោសល្យវិច្ច័យរួចបញ្ជាក់ថាសពស្លាប់ដោយសាលង់ទឹក។

បន្ទាប់ពិនិ្យរួចបានប្រគល់ឱ្យសាច់ញាតិយកសពរបស់ជនរងគ្រោះ​ ទៅដាក់តម្កល់ទុកធ្វេីបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print