អាមេរិក និង​អូស្ត្រាលី ប្រកាស​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី ខណៈ​កំពុងតែ​ប្រឈម​នឹង​ភាព​តានតឹង​ជាមួយ​ចិន

ចែករំលែក៖

អន្តរជាតិ៖ ក្រោយជំនួបរយៈពេលថ្ងៃ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក និងអូស្ត្រាលី នៅរដ្ឋធានីវ៉ាស៊ីនតោនបញ្ចប់នៅថ្ងៃទី២៨ ខែកក្កដាថ្មីៗនេះ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ខណៈពេលប្រទេសទាំងពីរកំពុងតែប្រឈមនឹងភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិនដូចគ្នា

លោកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានលើកឡើងនៅក្រោយជំនួបដែលធ្វើឡើងនៅក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អូស្ត្រាលីយល់ព្រមក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិកក្នុងវិស័យការពារជាតិដូចជាសង្គ្រាមដែលប្រើប្រាស់អាវុធលឿនជាសម្លេង អេឡិចត្រូនិក និងក្នុងលំហផងដែរ លោកស្រី​Linda បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងសមត្ថភាពរួមក្នុងការរក្សាស្ថិរភាព និងទប់ស្កាត់សកម្មភាពមិនសមរម្យក្នុងតំបន់

បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Mark Esper  រដ្ឋមន្ត្រីការពារជាតិអាមេរិក បានសាទរអូស្ត្រាលីដែលបានបញ្ជូននាវាចម្បាំងគ្រឿងចូលរួមសមយុទ្ធកាលពីសប្តាហ៍មុនជាមួយទ័ពអាមេរិក និងជប៉ុន លោក Esper និយាយត្រង់ៗថា «​សមយុទ្ធនេះ មិនត្រឹមតែពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ តែវាការបង្ហាញសារទៅកាន់ទីក្រុងប៉េកាំងថា យើងនឹងហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត និងការពារសិទ្ធិរបស់សម្ព័ន្ធមិត្តក្នុងការធ្វើបែបនេះដែរ​»

ដោយឡែកលោក ម៉ៃ ប៉ុប៉េអូ ប្រមុខការបរទេសអាមេរិ បានថ្លែងក្នុងសន្នសីទសារព័ត៌មានរួមគ្នានេះដែរ ក៏បានសសើរសម្ព័ន្ធភាពចាក់ទឹកមិនលិចរបស់ប្រទេសទាំង ពិសេសនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ ម៉ូរីសុន ដែលហ៊ានងើបប្រឆាំងទៅនឹងចិន និងគាំទ្រអាមេរិកក្នុងការទាមទារឲ្យស៊ើបអង្កេតប្រភពជំងឺ​COVID-19 ក៏ដូចជារួមដៃជាមួយអាមេរិកក្នុងការទាត់ចោលការទាទារអធិបតេយ្យរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង

លោក ម៉ៃ ប៉ុប៉េអូ បន្ថែមទៀតថា វាជារឿងដែលមិនអាចទទួលយកបាន ដែលចិនប្រើប្រាស់ការនាំចេញ និងការរៀនសូត្ររបស់និស្សិតចិននៅអូស្ត្រាលីជាឧបករណ៍ប្រឆាំងអូស្ត្រាលី

ជុំវិញទំនាក់ទំនងខាងលើនេះវិញ បើតាមរយៈលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចោទអាមេរិកថា កំពុងបង្កហេតុឲ្យការប្រឈមមុខដាក់គ្នាដោយមិនគិតគូរពីរផលប៉ះពាល់ រីឯ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថាកិច្ចជំនួបរវាងអាមេរិក និងអូស្ត្រាលីគួរណាស់តែលើកឡើងពីសន្តិភាព ស្ថិរភាព និងការទុកចិត្តគ្នារវាងប្រទេសនៅក្នុងតំបន់ និងមិនគួរសំដៅភាគីទីបី ប៉ះពាល់ប្រយោជន៍គេឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print