បារម្ភពីការឆ្លងរាលដាលកូវីដ​-១៩ បុគ្គលដែលមានឥទ្ធិពលទីពីរ​របស់កូរ៉េខាងជើងទៅកាន់តំបន់កេស៊ុង

ចែករំលែក៖

កូរ៉េខាងជើង៖បើទោះបីមិនទាន់មានករណីឆ្លងកូវីដ​-១៩ ត្រូវបានប្រកាសជាផ្លូវការនៅក្នុងទឹកដីកូរ៉េខាងជើងក្តី ប៉ុន្តែប្រទេសនេះបានចាត់វិធានការយ៉ាងតឹងតែងបំផុត​ក្នុងការទប់ស្កាត់ ។
នៅថ្ងៃទី​៣០ ខែកក្កដា បុគ្គលដែលមានឥទ្ធិពលទីពីររបស់កូរ៉េខាងជើង គឺលោក Choe Ryong-hae បានទៅដល់ទីក្រុងកេស៊ុង ​ហើយបានត្រួតពិនិត្យសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​របស់មន្ត្រីក្នុងតំបន់ ។
នៅតំបន់កេស៊ុង លោក Choe Ryong-hae ​បានជួបជាមួយមន្ត្រីក្នុងតំបន់ ហើយបញ្ជាឲ្យមានការធានាផ្គត់ផ្គង់ស្បៀងអាហារ និង ថ្នាំពេទ្យដល់ពលរដ្ឋឲ្យបានគ្រប់គ្រាន់​។ ជាមួយគ្នានេះគឺត្រូវគោរពទៅតាមច្បាប់ប្រឆាំងកូវីដ​-១៩។
ដំណើរទៅកាន់តំបន់​កេស៊ុងរបស់លោក​Choe Ryong-hae ​គឺជាការបង្ហាញពីសារៈសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានប្រកាសអាសន្ន និងអនុម័តបិទទីក្រុងកេស៊ុងតាំងពីថ្ងៃទី​២៦ខែកក្កដា ក្រោយពេលមានករណីសង្ស័យឆ្លងកូវីដ​-១៩ ពីបុរសម្នាក់​ដែលទើបតែលួចរត់ពីកូរ៉េខាងត្បូង មកកាន់កូរ៉េខាងជើងវិញ​នៅតំបន់កេស៊ុង​។ប៉ុន្តែលទ្ធផលធ្វើតេស្តរកមិនឃើញមានកូវីដ​-១៩នោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង គិតមកដល់ថ្ងៃទី​៣០​ខែកក្កដា ប្រទេសនេះមិនទាន់មានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ​ ហើយនេះជាលើកទីមួយដែលកូរ៉េខាងជើង​បារម្ភ ពិីការឆ្លង ដោយបិទទីក្រុងកេស៊ុង​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print