ពលរដ្ឋរស់នៅតំបន់អនាធិបតេយ្យក្នុងទីក្រុងប៉ុមបៃជាងពាក់កណ្តាល ឆ្លងកូវីដ​១៩​

ចែករំលែក៖

ពលរដ្ឋ ជាងពាក់កណ្តាលរស់នៅតំបន់អនាធិបតេយ្យ​ ក្នុងទីក្រុងប៉ុមបៃ​ប្រទេសឥណ្ឌា ត្រូវបានគេសង្ស័យថា​ឆ្លងកូវីដ​១៩​។ តាមសារព័ត៌មាន CNN បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវ ពលរដ្ឋដែលរស់នៅតំបន់អនាធិបតេយ្យ មានពាក់កណ្តាលសង្ស័យឆ្លងកូវីដ​១៩​។
លទ្ធផលស្រាវជ្រាវ ខាងលើ​បានបង្កក្តីបារម្ភយ៉ាងខ្លាំង​​ពីចំនួនអ្នកឆ្លងកាន់តែច្រើននៅឥណ្ឌា ។ ពេលនេះឥណ្ឌាជាប្រទេស​មានអ្នកឆ្លងច្រើនលំដាប់ទី​៣នៅលើពិភពលោក​ បន្ទាប់ពីអាមេរិក និងប្រេស៊ីល​។
គិតដល់វេលាម៉ោង​៨ យប់ថ្ងៃទី​៣០​ខែកក្កដា ឥណ្ឌាមានអ្នកឆ្លងកូវីដ ១៩ កើនឡើង​ដល់ជាង​១,៥លាននាក់ ។ ក្នុងរយៈ១២ថ្ងៃកន្លងមក ឥណ្ឌាមានអ្នកឆ្លងកូវីដ​១៩​ដល់ទៅជាង​៥សែននាក់គឺជាចំនួនយ៉ាងច្រើន​។ កន្លងមកក្នុងរយៈពេល​៦ខែឥណ្ឌាមានករណីឆ្លង កូវីដ​១៩តែ​១លានាក់ប៉ុណ្ណោះ​។
ទីក្រុងប៉ុមបៃ​​ស្ថិតនៅក្នុងរដ្ឋ Maharashtra​ ឥណ្ឌា មានពលរដ្ឋរស់នៅជាង​១២លាននាក់ ក្នុងទីក្រុងនេះ​ ហើយមានពលរដ្ឋដល់ទៅជាង​១១០​ពាន់នាក់ឆ្លងកូវីដ​១៩​​ និងស្លាប់ ដល់ទៅ​៦១៨០ នាក់​។ ចំណែកក្នុងរដ្ឋ Maharashtra ទាំងមូល មានអ្នកឆ្លងដល់ទៅ ជាង​៣៧៧ពាន់នាក់ និងស្លាប់ ជាង​១៤ពាន់នាក់​។
តាមលទ្ធផលពីក្រុមគ្រូពេទ្យ​ ក្នុងតំបន់​បានឲ្យដឹងថា កំហាកធ្វើតេស្តស្វែងរកកូវីដ​១៩ ពីពលរដ្ឋក្នុងតំបន់អនាធិបតេយ្យ គឺមានដល់ទៅ​៥៧ភាគរយ វិជ្ជមានចំពោះកូវីដ​១៩ ។ ចំណែក ពលរដ្ឋរស់នៅក្រៅតំបន់អនាធិបតេយ្យ មានតែ ១៦ភាគរយប៉ុណ្ណោះ ឆ្លងកូវីដ ១៩​។ ទាំងនោះហើយ បានបង្កក្តីបារម្ភ ពីការឆ្លងកូវីដ​១៩ គ្របដណ្តប់ តំបន់អនាធិបតេយ្យទាំងមូល​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print