លោកត្រាំ ទាមទារពន្យាពេលបោះឆ្នោតនៅអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅថ្ងៃទី​៣០​ ខែកក្កដា​ ​បានអំពាវនាវឲ្យពន្យាពេល​បោះឆ្នោត អាមេរិក ដែលត្រូវធ្វើឡើងនៅដើម​ ខែវិច្ឆិកា ឆ្នាំ​២០២០ ។
លោកត្រាំបានលើកយកមូលហេតុថា ការបោះឆ្នោតនឹងមានការបន្លំប្រសិនបើបោះឆ្នោតផ្ញើ​តាមប្រៃសណីយ៍ ។ ​ លោកត្រាំ ស្នើឲ្យ ពន្យាពេលបោះឆ្នោតឆ្នាំ​២០២០ រហូតដល់ពលរដ្ឋអាចទៅបោះឆ្នោត ដោយមានសុវត្ថិភាព និងសន្តិសុខ។លោកត្រាំបង្ហាញក្តីបារម្ភថា ការបោះឆ្នោតតាមរូបភាពផ្ញើសំបុត្រតាមប្រៃសណីយ៍ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នេះ និងក្លាយជាការបោះឆ្នោត មិនមានតម្លាភាព ​និងការកែ្លងបន្លំទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក​។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា សំណើររបស់លោកត្រាំ បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង ដោយសារតែការបោះឆ្នោតអាមេរិក បានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ តាមសារព័ត៌មាន CNN រដ្ឋាភិបាលអាមេរិក និងបុគ្គលប្រធានាធិបតី គ្មានសិទ្ធក្នុងការពន្យាពេលបោះឆ្នោតនោះឡើយ។ តាមច្បាប់រដ្ឋធម្មនុញ្ញ មានតែរស្ឋសភា ទើបមានសិទ្ធគ្រាប់គ្រាន់ក្នុងការពន្យាពេលបោះឆ្នោត​។
ក្រុមអ្នកប្រឆាំងប្រធានាធិបតី​ដូណាល់ ត្រាំ​បានលើកឡើងថា សកម្មភាពខាងលើ របស់លោកត្រាំ គឺដោយសារតែ លោកចង់អូសបន្លាយពេលវេលា ​ដើម្បីស្វែងរកគន្លឹះយកឈ្នះ​បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ។ ការស្ទង់មតិ នាពេលកន្លងមក លោក ត្រាំ​ បាត់បង់ការគាំទ្រយ៉ាងខ្លាំងពីមហាជន៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print