លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើគេហទំព័រផ្សាយស្ថិតិជំងឺកូវីដ១៩ «worldometers» កែតួលេខអ្នកឆ្លងថ្មីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅគេហទំព័រ «worldometers» ដែលជាគេហទំព័រផ្សាយពីស្ថិតិអ្នកកើតជំងឺកូវីដ១៩ នៅលើពិភពលោកនោះ ឱ្យកែសម្រួលតួលេខចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (អ្នកឆ្លងថ្មី) នៅប្រទេសកម្ពុជា តាមសំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីគេហទំព័រនេះបានចុះផ្សាយតួលេខអ្នកឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០នេះ មានរហូតដល់ទៅ៨នាក់ ខណៈដែលកម្ពុជាមានតែ១នាក់ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានសំណូមពរដល់គេហទំព័រនេះ ឱ្យស្រង់យកតួលេខបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា តាមតួលេខដែលក្រសួងសុខាភិបាលបានចេញផ្សាយស្ទើររៀងរាល់ថ្ងៃ។

បើគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុប ២៣៤នាក់ (ស្រី ៤៦នាក់ និងបុរស១៨៨នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ (ស្រី ៤១នាក់ និងបុរស១២១នាក់)

បច្ចុប្បន្នអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧០នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ២នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print