អាជ្ញាធរជាតិអប្សរា ដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តមួយរបស់ព្រះជ័យវរ្ម័នទី២ នៅលើភ្នំគូលែន

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី២ ស្ថិតនៅលើភ្នំគូលែន (មហិន្ទ្របព៌ត) ដោយមានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែប្រួល។

ដើម្បីលើកកម្ពស់តម្លៃប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសម្រេចពង្រឹងខឿនដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ចិត ពង្រឹងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូល និងជួសជុលដំបូលដែលពុកផុយ។

សូមជម្រាបថា ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាប្រាសាទឥដ្ឋ ដែលមានតួប៉មបីសង់លើខឿនតែមួយ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើន ដែលស្ថិតនៅក្នុងរចនាប័ទ្មគូលែនក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ (..៨០២៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន ប្លង់បាតមានរាងការ៉េ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print