ក្លិប Flamengo គ្រោងនឹងតែងតាំងលោក Domenec Torrent ជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅថ្ងៃសុក្រនេះ។កន្លងទៅលោក Torrent ធ្លាប់ធ្វើជាជំនួយការរបស់លោក Pep Guardiola នៅក្លិប Barcelona, Bayern Munich និង Manchester City ។
តួនាទីពីមុនរបស់គាត់ក្នុងនាមជាគ្រូបង្វឹកគឺបានមកដឹកនាំក្លិប New York City បន្ទាប់ពីចាកចេញពីក្រុម Manchester City កាលពីឆ្នាំ២០១៩។ បុរសវ័យ៥៨ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារយៈពេល១៨ខែនៅក្លិប Flamengo ហើយនឹងនាំយកជំនួយការ២នាក់របស់គាត់ទៅជាមួយ។
ក្លិបមានមូលដ្ឋាននៅប្រទេសប្រេស៊ីល Flamengo មួយនេះធ្លាប់បានតែងតាំងលោក Jorge Jesus ដែលផ្លាស់ទៅ Porto កាលខែមុន បន្ទាប់មកក៏ទាក់ទងលោក Torrent តាមការណែនាំរបស់លោក Guardiola ដើម្បីដឹកនាំក្លិបបន្ត ៕
...
ដោយ៖ ភារៈ