រដ្ឋាភិបាលជប៉ុន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូល​មកវិញ​

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងការបរទេស​ជ​ប៉ុន បានប្រកាសនៅ​ថ្ងៃទី ២៩ ខែកក្កដា​ថ្មីៗនេះថា ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែលមាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូលមកប្រទេស​វិញ​។ ព្រោះកន្លងមក ជប៉ុន​បានចេញ​បម្រាម​ការធ្វើដំណើរ​ចូល​ប្រទេស ដើម្បី​ទប់​ស្កាក់​ការ​រាលដាល COVID-19 ។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ២៩ ខែកក្កដា ក្រសួងការបរទេស​ជ​ប៉ុន អះអាងថា អ្នក​ដែល​បាន​ពី​ចាក​ចេញពី​ប្រទេស​ជប៉ុន មុនពេល​ប្រទេស​ទិសដៅ​ពួកគេ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​បម្រាម​នោះ នឹងមាន​សិទ្ធិ​ដាក់​ពាក្យសុំ​ត្រលប់​មកវិញ​បាន​។ ដោយការអនុវត្ត​វិធានការ​នេះ នឹង​រាប់​ចាប់ពី​ថ្ងៃទី ៥ ខែសីហា តទៅ​។ សម្រាប់​អ្នក​ដែលមាន​សិទ្ធិ ស្ថាន​បេសកកម្ម​ការទូត​ជប៉ុន នឹង​ចេញ​លិខិតបញ្ជាក់​ឲ្យ ហើយ​ពួកគេ​នឹង​បង្ហាញ​ឲ្យ​ផ្ញើ​ភស្តុតាង​ថា​គ្មាន​ជំងឺ COVID-19 ក្នុងពេល​៧២​ម៉ោង​មុន​ការហោះហើរ​។

គួរបញ្ជាក់ថា ជនបរទេស​ដែលមាន​កាន់​លិខិតបញ្ជាក់​ការ​ស្នាក់នៅ រហូតដល់ ៩ ម៉ឺន​នាក់ រួមមាន៖ និស្សិត អ្នកជំនួញ និង​អ្នក​ហាត់​ការ ជាដើមកំពុង​ជាប់គាំង​នៅក្រៅ​ប្រទេស​ជប៉ុន ក្រោយ​អាជ្ញាធរ​បាន​ហាមឃាត់​ការចូល​មកដល់​នៃ​ជនបរទេស​ពី​ជាង​១០០​ប្រទេស ក្នុង​គោលដៅ​ឆ្លើយតប​ជំងឺ​រាតត្បាត​សកល COVID-19 ។​

​សូមជម្រាបថា ប្រទេសជប៉ុន បានដាក់​បម្រាម​លើ​ការ​អ្នកដំណើរ​ពី​តំបន់​និង​ប្រទេស​ជាង​១៤០ ក៏ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ខ្លួន​នឹង​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់​។ តួយ៉ាង កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និយាយថា ជប៉ុន​នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​ទាំង​១២ រួមមាន ចិន កូរ៉េខាងត្បូង សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា ជាដើម ដើម្បី​បើក​ការធ្វើដំណើរ​ទៅមក​ឡើងវិញ​។​

​បើគិត​មក​ត្រឹម​ថ្ងៃទី ៣០ ខែកក្កដា ជប៉ុន បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ៣៣ ៣៦២​ករណី ក្នុងនោះ​ជាសះស្បើយ​មាន ២៣ ៥០៧ករណី ហើយ​ស្លាប់មាន​១០០១​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print