ភ្នំពេញ៖ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្រោយពីម្តាយបង្កើតតារាសម្តែងស្រី ប៉ែនសុផានី បានទទួលមរណៈកាលពីម៉ោង១១ថ្ងៃត្រង់ទី៣១ ខែកក្កដា កន្លងមកនេះ។
ម្តាយរបស់អ្នកស្រីមកពេលនេះមានវ័យ៦៩ឆ្នាំ ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ទើបលាចាកកូនចៅ និងអ្នកស្រី។ ម្តាយរបស់អ្នកស្រីគឺមានជម្ងឺមហារីកស្បូន អស់រយៈ១០ឆ្នាំ ហើយមួយរយៈចុងក្រោយនេះវាធ្វើបាបម្តាយរបស់អ្នកស្រីខ្លាំងរហូតដល់ទទួលមរណៈភាពតែម្តង។
អ្នកស្រី ប៉ែន សុផានី បាននិយាយទាំងទឹកភ្នែកស្រក់បណ្តើរទៀតថា អ្នកស្រីស្រណោះសម្តីរបស់ម្តាយ ដែលបានផ្តែរផ្តាំចុងក្រោយ ឱ្យបន្តភារកិច្ចមើលថែប្អូនៗ មិនឱ្យឈ្លោះគ្នាប្រកែកតវ៉ា ចេះស្រលាញ់គ្នាខ្លាំងឡើង។ អ្នកស្រីផ្ទាល់ក៏នឹកឃើញកាលគ្រានៅក្រ ធ្លាប់ឡើងបេះគរ និង ដើរទួលនំលក់ជាមួយម្តាយ។
តារាសម្តែងជើងចាស់ ដែលមានប្រជាប្រិយខ្លាំងរូបនេះបាននិយាយថា ពិធីបុណ្យសពរបស់ម្តាយរបស់អ្នកស្រីធ្វើរយៈពេលបីថ្ងៃដោយតំកល់សពមិនបូជាដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ពិធីបញ្ចុះសពរបស់ម្តាយនឹងយកសពទៅបញ្ចុះក្នុងទឹកដីខេត្តកំពត នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ហើយពិធីបុណ្យ៧ថ្ងៃនិង១០០ថ្ងៃនោះ អ្នកស្រីមិនទាន់សម្រេចថាថ្ងៃណាណៅឡើយ៕ ដោយ វឌ្ឍនា