ប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរហើយពេលនេះ! ខណៈរកឃើញករណីឆ្លង COVID-19 ថ្មីជាង៥ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ប្រទេសឥណ្ឌា បានប្រកាសថា រកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់៥៥,០៧៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៧៩នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមអាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រទី៣១ ខែកក្កដានេះ

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ ហើយក៏ជាបំណែកកំណត់ត្រា នៅថ្ងៃទី២ផងដែរ បន្ទាប់ពីការប្រកាសរកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ចំណែកចំនួនសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជាង .៦៤លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៥,៧០០នាក់ស្លាប់ និងជាង ១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។

សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ .៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។

បច្ចុប្បន្នក្រសួងសុខាភិបាលឥណ្ឌា បានប្តេជ្ញាថា ខ្លួននឹងបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 ឲ្យបានរហូតដល់ ,០០០,០០០នាក់ក្នុងមួយថ្ងៃ ខណៈការធ្វើតេស្តបច្ចុប្បន្នអាចបានត្រឹមចំនួន ៦០០,០០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print