ហុងកុងពន្យាពេលបោះឆ្នោត ដោយសារការឆ្លងរាលដាលកូវីដ​១៩

ចែករំលែក៖

នៅវេលាម៉ោង​១៨ ថ្ងៃទី ៣១ខែកក្កដា​ មេដឹកនាំកោះហុងកុង លោកស្រីCarrie Lam បានប្រកាសថា ការបោះឆ្នោតនៅថ្ងៃទី ៦ខែកញ្ញាខាងមុខអាចនឹងត្រូវពន្យារពេលដោយសារតែ​កូ​វីដ-១៩ ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានប្រកាសផងដែរថា ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី​បង្កផលប៉ះពាល់យ៉ាងខ្លាំង​ដល់ការបោះឆ្នោត​។
ក្នុងរយៈពេល​១សប្តាហ៍កន្លងមក ហុងកុងមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​១០០នាក់​ ធ្វើឲ្យចំនួនអ្នកឆ្លង​ក្នុងកោះហុងកុងមានសរុបដល់ទៅជាង​៣ពាន់នាក់​។ បើទោះបីមានករណីឆ្លងទាបជាងគេបើប្រៀបធៀបនិងតំបន់ផ្សេងនៅលើពិភពលោកក្តី ក៏មេដឹកនាំកោះហុងកុងបានបង្កើនការប្រុងប្រយ័ត្ន​ខ្លាចមានករណីឆ្លងកើនឡើងខ្ពស់លើសពីការគ្រប់គ្រង។
ព័ត៌មានស្តីពីការពន្យារពេលបោះឆ្នោតនៅហុងកុងកើតឡើងក្រោយពេលដែល​​រដ្ឋាភិបាលប្រកាសដកបេក្ខភាពគណបក្សប្រឆាំង​១២នាក់ ក្នុងនោះមានបុគ្គលដែលល្បីល្បាញនៅហុងកុង​ដូចជាJoshua Wong, Dennis Kwok និង Alvin Yeung ជាអ្នកដឹកនាំបាតុកម្មប្រឆាំង​រដ្ឋាភិបាល។
កាលពីពាក់កណ្តាលខែកក្កដា ទីក្រុងប៉េកាំងបានព្រមានថា គណបក្សប្រឆាំងកោះហុងកុង បានបំពានច្បាប់​សន្តិសុខ ក្រោយពេលបោះឆ្នោតជ្រើសរើសបេក្ខភាពចូលទៅកាន់សភាហុងកុង ដោយមិនមានការព្រមព្រៀងពីរដ្ឋាភិបាលចិន៕

 

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print