ធនាគារពិភពលោកព្យាករណ៍ថា៖ ប្រទេសវៀតណាមក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើតាមព្យាករណ៍របស់ធនាគារពិភពលោក (WB) បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាមនឹងកើនឡើង .% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសមួយនេះ អាចក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក។

ធនាគារពិភពលោកមួយនេះ បានប៉ាន់ស្មានថា នឹងមានការកើនឡើង .% ក្នុងឆមាសទី២ ដែលនឹងនាំឱ្យមានកំណើន GDP ប្រចាំឆ្នាំដល់ទៅ .% ដែលធ្វើឱ្យប្រទេសវៀតណាមមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ នៅលើពិភពលោកនៅក្នុងឆ្នាំនេះ។ ជាក់ស្តែងនៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដាម្សិលមិញនេះថាកំណើន GDP នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះការរាតត្បាតនៃ Covid-19

ជាមួយគ្នានោះដែរ ធនាគារពិភពលោក ក៏បានព្យាករណ៍ថា សន្ទស្សន៍តម្លៃទំនិញនឹងកើនឡើងដល់ .% នៅក្នុងឆ្នាំនេះពោលគឺកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។ ឱនភាពសារពើពន្ធនឹងកាន់តែយ៉ាប់យ៉ឺន ហើយបំណុលសាធារណៈកើនឡើងពី ៥៤.% ដល់ ៥៦.% នៃGDP រវាងឆ្នាំ ២០១៩ និង ២០២០

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសវៀតណាមមានករណីឆ្លងដោយ Covid-19 មានចំនួន ៥០៩ និង ៣៦៩ ករណីបានជាសះស្បើយ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print