បុរសម្នាក់លោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារ​ តែសំណាងល្អត្រូវប្រជានេសាទជួយសង្គ្រោះទាន់ពេល​ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់មានវិបត្តិក្នុងចិត្ត​ជាខ្លាំង​ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅក្នុងទឹកទន្លេ តែត្រូវបានបងប្អូនប្រជានេសាទហែលទឹកទៅជួយស្រង់មកលើគោកវិញរួចផុតពីសេចក្ដីស្លាប់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីនៅវេលាម៉ោង១២រំលងអាធ្រាត​ ឈានចូលថ្ងៃទី១​ ខែសីហា​ឆ្នាំ២០២០ នៅចំណុចរង្វង់មូលកួចកាណុងជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះ ហឿន អាយុជាង៣០ឆ្នាំ មុខរបរជាចុងភៅ​ ស្នាក់នៅកន្លែងធ្វើការ បានជិះម៉ូតូមួយគ្រឿងម៉ាក​ អាយខន ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ​ 1AG-3747 មកលើស្ពានជ្រោយចង្វាថ្មី​ ក៏ធ្វើសកម្មភាពលោតចូលទៅក្នុងទឹកទន្លេដោយបន្សល់ទុកម៉ូតូនៅលើស្ពានចោល ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោរឡោពីប្រជាពលរដ្ឋដែលឃេីញ ​លឺសូរដល់បុរសម្នាក់ឈ្មោះ ម៉ូវ វន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរច្រាំងទន្លេ បានហែលទឹកទៅជួយស្រង់យកបុរសនោះមកលើគោកវិញ និងជួយធ្វើចលនា រហូតដល់បុរសនោះដឹងខ្លួនវិញ។

​ បុរសរងគ្រោះឈ្មោះ ហឿន ខាងលើនេះបានត្រឹមអង្គុយយំរៀបរាប់យ៉ាងខ្លីទាំងទឹកភ្នែកថា “ជំពាក់លុយគេអាចរកសងគេថ្ងៃណាក៏បានដែរ តែបើជំពាក់កម្មគេគឺពិបាករស់ណាស់” ។

​ តែទោះជា​យ៉ាងណា យើងនៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឱ្យ​គាត់​សម្រេច​ចិត្តចង់បញ្ចប់ជីវិត​ខ្លួនបែប​នេះ​ទេ ដោយបងប្អូនប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មាន​ ជួយព្យាយាម​​សម្រួល​អារម្មណ៍គាត់​​ឡើង​វិញ ។​ ក្រោយមកក៏មានសាច់ញាតិនិងក្រុមការងាររួមគ្នាបានមកដល់កន្លែងកើតហេតុ​ ហេីយនាំបុរសរងគ្រោះខាងលើឲ្យត្រលប់ទៅកន្លែងស្នាក់នៅវិញ៕

ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print