រថពាសដែកហែលទឹកអាមេរិក លិច ទាហានម្នាក់ស្លាប់ ៨នាក់បាត់ខ្លួន ពេលហ្វឹកហាត់

ចែករំលែក៖

រថពាសដែកបើកបរក្នុងទឹក​ប្រភេទAAV-7A1 របស់កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិក​បានលិចក្នុងពេលហ្វឹកហាត់ វាយឡើងគោកនៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា។ក្នុងពេលហ្វឹកហាត់ កម្លាំងទាហានជើងទឹកវាយឡើងគោក​អាមេរិក បានជួបគ្រោះថ្នាក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង​៨នាក់បាត់ខ្លួន។
រថពាសដែក ​វាយលុកប្រភេទ AAV-7A1បើកបរក្នុងទឹកដឹកទាហាន​១៦នាក់​បានលិចពេលចូលរួមហ្វឹក​ហាត់នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា​ នៅថ្ងៃទី​៣១ខែកក្កដា។ ទាហានជើងទឹកវាយឡើងគោក​៧នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និង​ម្នាក់ស្លាប់​។ ជាមួយគ្នានេះក៏មានទាហានជើងទឹកម្នាក់ និងទាហានជើងទឹកវាយឡើងគោក​៧នាក់បាត់ខ្លួន​។
លោក Joseph Osterman មេបញ្ជាការកងទ័ពលេខ​១នៃកម្លាំងទាហានជើងទឹកវាយឡើងគោក​​បានបញ្ជាក់ថា​ «នៅពេលហ្វឹកហាត់​​ ទាហានបានផ្តល់ព័ត៌មានថាទឹកចូលក្នុងរថពាសដែក។ ភ្លាមៗនោះ​ រថពាសដែក AAV-7A1ពីរគ្រឿងផ្សេងទៀត​និង នាវាជួយសង្គ្រោះ​បានទៅដល់កន្លែងកើតហេតុ។
រថពាសដែក​ AAV-7A1បើបើកនៅលើផ្លូវកៅស៊ូ អាចឈានដល់ល្បឿន​៧២គីឡូម៉ែត្រក្នុង​១ម៉ោង​ ហើយពេលបើកក្នុងទឹក មានល្បឿន​១៤គីឡូម៉ែត្រ​ក្នុងមួយម៉ោង​(គឺលឿនជាង​រថពាសដែកបើកបរក្នុងទឹករបស់រុស្ស៊ីទ្វេដង)៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print