រកគុកឃើញ! សូម្បីតែសត្វឆ្កែព្រះសង្ឃក្នុងវត្តក៏បាញ់សម្លាប់យកទៅសុីដែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់បុរសម្នាក់ថាបានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប។

 ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ក្នុងបណ្ដឹងរបស់ព្រះសង្ឈខាងលើបានបញ្ជាក់ថានៅវេលាម៉ោង៤ និង៤២នាទី រសៀលថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខកុដិក្នុង(វត្តសូភីរម្យ)ស្ថិតនៅភូមិ.ឃុំខាងលើ បុរស ឈ្មោះ វង្ស សុរិន  អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកាន់កាំភ្លើងកែច្នៃ(ខ្យល់) មកបាញ់សម្លាប់សត្វឆ្កែ១ក្បាលដែលកំពុងដេកមុខកុដិ រួចអូសយកទៅធ្វើម្ហូបសុីនៅផ្ទះរបស់ខ្លួនបាត់ទៅ ។

 ប្រភពព័ត៌មានដដែលបន្តទៀតថា សត្វឆ្កែ១ក្បាលដែលឈ្មោះ(វង្ស សុរិន)បាញ់សម្លាប់នោះសម្បុរខ្មៅជាឆ្កែឈ្មោលដែលព្រះសង្ឃចិញ្ចឹមក្នុងវត្តយូរឆ្នាំមកហើយ។

 ចំពោះជនសង្ស័យ(វង្ស សុរិន)នេះសមត្ថកិច្ចបានរាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ រៀបចំឯកសារតាមនីតិវិធី ៕ ដោយ៖បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print