ភ្នំពេញ៖ ជនសង្ស័យម្នាក់ លួចម៉ូតូត្រូវបាន នគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវបង្ក្រាប នៅថ្ងៃទី ១ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៧យប់ នៅចំណុចផ្ទះជួល ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន ប៊ុនថា ភេទប្រុស ជនជាតិខ្មែរ មានមុខរបរ នៅផ្ទះ បានលួចម៉ូតូមួយគ្រឿងម៉ាកស៊ូម័រអុិច(Zoomer. X) ពណ៍សពាក់ស្លាកលេខ. សៀមរាប1V-4131នៅផ្ទះលេខ៨៨ផ្លូវលេខ៩៥ ក្រុមទី១១ភូមិ៣ សង្កាត់បឹងត្របែក។
ដោយឡែក ជនរងគ្រោះមានឈ្មោះ លឹម លីយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជាសិស្សមាន ទីលំនៅ ផ្ទះជួល ផ្លូវ 95 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុខាងលើរួចភ្លេចដកកូនសោរចេញពីម៉ូតូដើរចូលទៅក្នុងផ្ទះបាត់ក៏មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបានរួចគេចខ្លួនបាត់។
ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយសារម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPSផង ក៏រហូតកំណត់បានមុខសញ្ញាឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨យប់ នៅចំណុចមុខរដ្នសភាក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកមកធ្វើការសួរនាំនិងចាត់ការតាមនិតិវីធី ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស រស្មី