ឃាត់ខ្លួនជនសង្ស័យលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម៤នាក់ខណៈកំពុងសំងំលាក់ខ្លួនក្នុងក្បូន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន​ខណៈដែលជនសង្ស័យទាំងនេះកំពុងសំងំលាក់ខ្លួននៅលើក្បូនបណ្ដែតទឹកត្រង់ចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៤នាក់​ ទី១-ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។២-ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត
កណ្តាល មុខរបររេីសអេតចាយ។ទី៣-ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ និងទី៤-ឈ្មោះ រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបររេីសអេតចាយ។ ចំណែកវត្ថុតាងចាប់យកបានមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ1BV-8215, កង់តួស្រី១គ្រឿង ពណ៌ខៀវ, ថ្មទូរស័ព្ទ ស៊ុមទូរស័ព្ទ និងសំបកទូរស័ព្ទចាស់ៗ២ការុង, ឈើជ្រុង១កំណាត់ប្រវែង៦០ស.ម, ញញួរ៣ , ពូថៅដងឈើ១ប្រវែង៣២ស.ម, កាំបិតផ្គាក់ដងឫស្សី១ប្រវែង៥៨ស.ម,​កាំបិតប៉័ងតោ១ ប្រវែង៣០ស.ម, កាំបិតចុងស្រួច២, កន្ត្រៃកាត់ខ្សែភ្លើង១ពណ៌ក្រហម , សោសម្រាប់មួលប៊ូឡុង៤, ទួណឺវីស២, ដែកឆាប១ , កាបូបដៃពណ៌ខ្មៅ១។
ប្រភពដដែលបន្តថា នៅវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានទទួលព័ត៌មានថាក្រុមជនសង្ស័យខាងលើដែលស្នាក់នៅលើក្បូនបណ្តែតទឹកគឺជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅឃាត់ខ្លួនជនសង្ស័យបាន៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការ បន្តតាមនីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print