រូបមន្តវិធីធ្វើប្រហុកចិញ្រ្ចាំក្រសាំង ឆ្ងាញ់ពិសា អស់ទាស់ម៉ង

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងផ្សំ៖ ប្រហុកសាច់(លាងទឹកឲ្យស្អាត)២ស្លាបព្រាបាយ,ក្រសាំង(ឆ្គៀរយកសាច់) ១-២ផ្លែ,គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ,ខ្ទឹមស ២កំពឹស,ម្ទេស ដាក់តាមចំណូលចិត្ត,ស្លឹកជីរនាងវង,ស្ករស ១ស្លាបព្រាកាហ្វេ,ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ,បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ស្ពៃក្តោប ពពាយ ត្រប់…ឬតាមចំណូលចិត្ត។

ទី១-យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស និងគល់ស្លឹកគ្រៃចូលចិញ្ច្រាំចូលគ្នាឲ្យសព្វល្អ ។

ទី២-បន្ទាប់មកដាក់ស្ករស ម្សៅស៊ុប និងស្លឹកជីរនាងវងចូលចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច។

ទី៣-លាងបន្លែរៀបចំដាក់ចាន ដួសប្រហុកចិញ្រ្ចាំដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

ដោយ៖ អ៊ាង សុផល្លែត

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print