ប្រេស៊ីល រកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ជាង៤៥,០០០នាក់ថែមទៀត ខណៈជាង ១,០០០នាក់ទើបតែស្លាប់

ចែករំលែក៖

រីយ៉ូ ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ្នកជំងឺ COVID-19 ចំនួន១,០៨៨នាក់បានបាត់បង់ជីវិត និងមានអ្នកឆ្លងថ្មីៗចំនួន៤៥,៣៩២នាក់ថែមទៀត។ ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៊ីល ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកើនដល់៩៣,៥៦៣នាក់ ហើយចំនួនករណីឆ្លងសរុបឡើងដល់២,៧០៧,៨៧៧នាក់។ តំបន់ដែលមានការរីករាតត្បាតខ្លាំងជាងគេគឺ រដ្ឋ Sao Paulo ដែលមានមនុស្សរស់នៅច្រើនបំផុតប្រចាំប្រេស៊ីល ជាមួយករណីឆ្លង៥៥ម៉ឺននាក់ និងស្លាប់២.៣ម៉ឺននាក់ បន្ទាប់មកគឺ រដ្ឋ Rio de Janeiro និងរដ្ឋ Ceara។

...

ប្រេស៊ីលនៅតែបន្តជាប្រទេសលេខរៀងទី២ ដែលមានករណីឆ្លងនិងស្លាប់នៃ COVID-19 ច្រើនជាងគេលើពិភពលោក គឺក្រោមសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print