តាមស្ថានីយប្រេងឥន្ធនៈ ខ្លះលក់ប្រេងលើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះតម្លៃប្រេងតាមស្ថានីយខ្លះលក់លើសតម្លៃកំណត់ របស់ក្រសួងពាណិជ្ជកម្ម ដោយកន្លងមកតម្លៃប្រេងសាំងតម្លៃតែ២២៥០រៀលតែប៉ុណ្ណោះ តែរហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ តម្លៃប្រេងសាំងតាមស្ថានីយប្រេង ឥន្ធនៈ នានា នៅទូទាំងរាជធានី បានកើនឡើងជាលំដាប់តែម្ដង។
នៅថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា តាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មដែលចេញនេះ ដែល បង្ហាញ អំពី តម្លៃលក់រាយនៃប្រេង ឥន្ធនៈ នៅ តាមបណ្ដាស្ថានីយប្រេង ឥន្ធនៈ នានានៅទូទាំង ប្រទេស ដោយតម្លៃ ៣,១៦០ រៀល ក្នុងមួយ លីត្រសម្រាប់សាំងធម្មតា ហើយតម្លៃប្រេងម៉ាស៊ូតនឹងត្រូវដាក់លក់ក្នុង តម្លៃ ២,៨៩៩ រៀល។ ក្រសួងពាណិជ្ជកម្មបានបន្ត ប្រកាសទៀត ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញ អំពី តម្លៃលក់រាយនៃប្រេង ឥន្ធនៈ នៅ តាមបណ្ដាស្ថានីយប្រេង ឥន្ធនៈ នានានៅទូទាំង ប្រទេស ដោយតម្លៃ ៣,១៦០ រៀល ក្នុងមួយ លីត្រសម្រាប់សាំងធម្មតា ហើយតម្លៃប្រេងម៉ាស៊ូតនឹងត្រូវដាក់លក់ ក្នុង តម្លៃ ២,៩៣៩ រៀល។

ជាក់ស្ដែងនៅក្នុងខែកក្កដា ឆ្នាំ២០២០ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ក្នុងរាជធានីភ្នំពេញ ពុំបានលក់តម្លៃប្រេងតាមការកំណត់សេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មឡើយ ដោយនៅស្ថានីយប្រេង ឥន្ធនៈ sokimex តារាងតម្លៃលក់រាយ ក្នុង១លីត្រ សាំងស៊ុបពែរ តម្លៃ៣៤៥០រៀល ,សាំងធម្មតា តម្លៃ ៣០០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ២៧៥០រៀល។ ស្ថានីយប្រេង ឥន្ធនៈ Total តារាងតម្លៃលក់រាយ ក្នុង១លីត្រ សាំងស៊ុបពែរ តម្លៃ៣៤០០រៀល ,សាំងធម្មតា តម្លៃ ៣០០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ២៧៥០រៀល។ ស្ថានីយប្រេង ឥន្ធនៈ Caltex តារាងតម្លៃលក់រាយ ក្នុង១លីត្រ សាំងស៊ុបពែរ តម្លៃ៣៥០០រៀល ,សាំងធម្មតា តម្លៃ ៣០០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ២៧៥០រៀល។ ស្ថានីយប្រេង ឥន្ធនៈ Tela តារាងតម្លៃលក់រាយ ក្នុង១លីត្រ សាំងស៊ុបពែរ 95 តម្លៃ៣៥០០រៀល , សាំងស៊ុបពែរ98 តម្លៃ៤២៥០រៀល សាំងធម្មតា តម្លៃ ៣០០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៣២០០រៀល។និង ស្ថានីយប្រេង ឥន្ធនៈ PTT តារាងតម្លៃលក់រាយ ក្នុង១លីត្រ សាំងស៊ុបពែរ តម្លៃ៣៤៥០រៀល ,សាំងធម្មតា តម្លៃ ៣០០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ២៨០០រៀល។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ក្រសួងពាក់ព័ន្ធក៏ដូចជាក្រសួង ពាណិជ្ជកម្ម ផងដែរ ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចប្រជាជនក្នុងវិបត្តិកូវីដ១៩ សូមរដ្ឋាភិបាល ជួយសម្រួលសម្រេចទម្លាក់ តម្លៃ លក់រាយ ប្រេង ឥន្ធនៈ ដូចពេលកន្លងព្រោះ នៅថ្ងៃទី០១ ខែឧសភាកន្លងទៅ តម្លៃសាំង ធម្មតា ក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះដល់ ២,២៥០រៀល ក្នុង មួយលីត្រ ហើយ ប្រេង ម៉ាស៊ូត ធ្លាក់ដល់ តម្លៃ ២,១៥០រៀល បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសឱ្យ តម្លៃប្រេងសាំងក្នុងប្រទេសចុះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងវិបត្តិសកល៕

...

ដោយ៖ (Ra Ra)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print