ជនជាតិចិន ២នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិត នៅខណ្ឌសែនសុខ ត្រូវតុលាការសម្រេចឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ថា ជនជាតិចិន២នាក់ ដែលពាក់ព័ន្ធនឹងករណីចាប់ជំរិតលើជនជាតិចិន ៣នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោកស្រី យិច ឈាណាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដោយចោទប្រកាន់ពីបទជំរិតទារប្រាក់។

បើយោងតាមរបាយការណ៍របស់កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនសង្ស័យជាជនជាតិចិនទាំង២នាក់នោះ មានទី១៖ឈ្មោះ JIANG LIANG អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ DENG ZHONGHENG អាយុ២៨ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ HE LANG អាយុ២១ឆ្នាំ, ឈ្មោះ YANG XUELIN អាយុ៣០ឆ្នាំ និង ឈ្មោះ LISHIJIE អាយុ១៨ឆ្នាំ ។

មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនរគបាលខណ្ឌ សែនសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានរំដោះជនរងគ្រោះដែលត្រូវបានជនជាតិចិនដូចគ្នាធ្វេីការ ចាប់ជំរិត។

ដោយឡែកលោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ថា ប្រតិបត្តការនេះធ្វេីឡេីង ដោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួច ហេីយបានប្រាប់គេឲ្យជួយទេីបលោកដឹង ហើយក៏បានដឹកនាំកម្លាំង ចុះទៅជួយតែម្តង និងបានឃាត់ខ្លួនជនជាតិចិនដែលជាជនដៃដល់២នាក់ និង រំដោះជនរងគ្រោះ៣នាក់ ព្រមទាំងដកហូតបានសម្ភារសម្រាប់ធ្វេីសកម្មភាពជាច្រេីនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធធានាគារបណ្ដោះអាសន្ន ដើម្បីអនុវត្តនីតិវិធី ៕ដោយ:ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print