ប្រជាជនវៀតណាម២នាក់ទៀតហើយបានស្លាប់ សរុបអ្នកស្លាប់កើនឡើង៥នាក់

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប្រទេសវៀតណាម បានប្រកាសថា មាន​ករណី​ស្លាប់​ចំនួន ២​ករណី​បន្ថែមទៀត ដោយសារ COVID-19​ ដោយករណី​ស្លាប់​នេះ សរុប​ឡើងដល់៥​ករណី រីឯចំនួនអ្នក​ឆ្លង​កើន​ឡើងដល់៥៩០​ករណី​ ។

​យោងតាមរាយការណ៍​របស់អាជ្ញាធរ​សុខាភិបាលវៀតណាម បានបញ្ជាក់ថា មាន​ករណី​ស្លាប់​ចំនួន​ពីរ​ករណី​បន្ថែមទៀត​ ហើយអ្នកស្លាប់​ទាំងពីរ​នាក់​នេះ គឺជា​អ្នកជំងឺ​ទី​៥២៤ និង ទី៤៧៥​។​ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់ប្រទេសវៀតណាម ។

​សូមជម្រាបថា អ្នកជំងឺ​ទី៥២៤ គឺជា​ស្ត្រី​វ័យ​៨៦​ឆ្នាំ ដែល​រស់នៅ​ខេត្ត Quang Nam មាន​ជំងឺ​បេះដូង បញ្ហា​តម្រង់​នោម និង​ជំងឺ​ផ្សេងៗទៀត​។ ចំណែក​អ្នក​បាត់បង់​ជីវិត​មួយទៀត គឺជា​ស្ត្រី​វ័យ​៨៣​ឆ្នាំ ដែលជា​អ្នកជំងឺ​ទី​៤៧៥ និង​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​។ ដោយស្ត្រី​រូបនេះ ក៏មាន​ជំងឺ​ប្រចាំកាយ​ផងដែរ ដូចជា​ជំងឺ​ឈឺសន្លាក់ និង​ការវះកាត់​ក្រពះ​ មិនអាច​ដើរ​បាន​រយៈពេល ៦​ឆ្នាំ​ហើយ​ ហើយនៅ​ថ្ងៃទី​៣០ ខែកក្កដា ស្ត្រី​រូបនេះត្រូវគេ​រកឃើញថា មាន​ផ្ទុក COVID-19 និង​បាត់​បង់ជីវិត នៅ​ថ្ងៃទី​២ ខែសីហា​។

​គួរបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់​នៅ​វៀតណាម កើនឡើង​ដល់ ៥​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ៥៩០​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៣​នាក់​៕ដោយ:ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print