ខារ៉ាអូខេ ៣ទីតាំង ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាលឥឡូវត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះប្រតិបត្តិការសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងនីមួយៗមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល។

ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងខារ៉ាអូខេទាំង៣ទីតាំងនេះ។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ រួមមានទីតាំង ទី១ នៅចំណុចខារ៉ាអូខេ យីហោ W ផ្ទះលេខ៥០៤ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីតាំងទី២ នៅចំណុចខារ៉ាអូខេ យីហោ X (អតីត ឌឹកព្រីវេ) ផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទីតាំងទី៣ នៅចំណុចខារ៉ាអូខេ យីហោ សំរឹទ្ធិពេជ្រ ផ្ទះលេខ៧២-៧៤ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានអោយដឹងថា ម្ចាស់ទីតាំងទាំង៣ខាងលើពុំបានប្រកបអាជីវកម្មបែបភោជ្ជនីយដ្ឋាន តាមការស្នើរសុំឡើយ បែរជាលួចលាក់បើកប្រកបអាជីវកម្មខារ៉ាអូខេ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពបានចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិន បើម្ចាស់ទីតាំងមិនកែប្រែតាមការស្នើសុំនោះទេ នឹងបិទអាជីកម្មទាំងស្រុងនិងចាត់ការតាមនីតិវិធីច្បាប់៕អត្ថបទ និង រូបភាពដោយ៖ រ៉ា រ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print