ពលរដ្ឋអាល្លឺម៉ង់​ ធ្វើបាតុកម្ម​ប្រឆាំង យុទ្ធនាការទប់ស្កាត់កូវីដ១៩ ធ្វើឲ្យបាត់បង់សេរីភាព

ចែករំលែក៖

សារព័ត៌មាន RT ​នៅថ្ងៃទី​២ខែសីហា បានផ្សាយថា ពលរដ្ឋអាល្លឺម៉ង់ រាប់ពាន់នាក់បាន​ ​ប្រមូលផ្តុំគ្នានៅ រដ្ឋធានី​ប៊ែកឡាំង​ ប្រឆាំងវិធានការរិតបន្តឹងទប់ស្កាត់ ការឆ្លងកូវីដ១៩​ ដោយចាត់ទុកថា​វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ និងបាត់បង់សេរីភាព​។
កម្លាំងប៉ូលិសទីក្រុងប៊ែកឡាំង បានប្រកាសថា មានពលរដ្ឋ​ប្រមាណ​២ម៉ឺននាក់ ចូលរួម​បាតុកម្ម ដោយបានលើកស្លាកបដាធំៗថា «ចង់មានសេរីភាព»«មិនត្រូវការពាក់ម៉ាស់» «គាំទ្ររដ្ឋធម្មនុញ្ញ»…។ ការធ្វើបាតុកម្មខាងលើ ដោយមានការអំពាវនាវរបស់លោក​ Michael Ballweg អ្នកជំនួញដ៏ល្បីល្បាញនៅអាល្លឺម៉ង់។ លោកបានដឹកនាំការធ្វើបាតុកម្មនៅទីក្រុង Stuttgart ។
លោក ​Michael Ballweg បច្ចុប្បន្នកំពុងតែខិតខំដើម្បី ក្លាយជាអភិបាលទីក្រុងប៊ែកឡាំង​។ ការធ្វើបាតុកម្ម ដែលលោកដឹកនាំ ក៏ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពី ពលរដ្ឋ មួយចំនួនធំថា ការប្រឆាំង ពាក់ម៉ាស់នៅទីសាធារណៈ គឺជារឿង មិនត្រឹមត្រូវ​ ដោយនោះជាសុវត្ថិភាពទាំងអស់គ្នា ។
មន្ត្រីសុខាភិបាល អាល្លឺម៉ង់ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ ពីការឆ្លងកូវីដ​១៩ ជាលើកទីពីរ ដោយក្នុងរយៈពេល​៣ថ្ងៃ​ចុងក្រោយនេះ​​គឺមានអ្នកឆ្លងជាង​៥០០នាក់ក្នុងមួយថ្ងៃ​ៗ។ ជាមួយគ្នានេះរដ្ឋាភិបាល​បានសម្រេចធ្វើតេស្ត ទៅលើពលរដ្ឋគ្រប់រូប មកពីក្រៅប្រទេស៕ ដោយ៖ធីរីណា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print