ខេត្តព្រះសីហនុ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យដើមឈើដួលរលំសង្កត់លើផ្ទះពលរដ្ឋ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា សម្ភារខូចខាតរួមមាន ផ្ទះឈេីប្រក់ស័ង្កសីចំនួន៨ខ្នងផ្ទះ របួសមនុស្សចំនួន៣នាក់៖
ជនរងគ្រោះទី១-ឈ្មោះ ឆាំ ចាន់រ៉ា ភេទ ស្រី អាយុ១២ ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ
ត្រូវរបួសដេរ៥ថ្នេរ(កំពុងសម្រាកនៅមន្ទីរពេទ្យចម្ការចេក ។
ជនរងគ្រោះទី២-ឈ្មោះ អោម វន្នី ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវរបួសដេរ៥ថ្នេរ កំពុងសម្រាកនៅមន្ទីរពេទ្យចម្ការចេក ។
ជនរងគ្រោះទី៣- ឈ្មោះ ហេង ស្រីភាភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង- ខេត្ត ព្រះសីហនុ ត្រូវរបួសស្រាល ។
បន្ទាប់ពីកេីតមានហេតុការណ៍នេះភ្លាម កម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុបានសហការជាមួយកម្លាំងសាលាក្រុងចុះធ្វើអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕