Hamilton ឈ្នះជើងឯកប្រណាំងរថយន្ត Grand Prix នៅអង់គ្លេស

ចែករំលែក៖

កីឡាអន្តរជាតិ៖ កីឡាករ Lewis Hamilton បានទទួលជ័យជម្នះក្នុងការប្រណាំងរថយន្ត Grand Prix ជាលើកទី៧របស់ចក្រភពអង់គ្លេសដែលបើកបររថយន្តឲ្យក្រុម Mercedes របស់គាត់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ ក្នុងការបញ្ចប់ការប្រណាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលគាត់បានគ្រប់គ្រងជាម្ចាស់ជើងឯកពិភពលោកចំនួន៦ដងរួចមកហើយ បានយកឈ្នះគូប្រកួតដណ្តើមជើងឯកជើងឯកពិភពលោក Formula 1

ការឈ្នះជើងឯករបស់កីឡាករ Hamilton គឺជាការឈ្នះការប្រណាំងមួយដែលមិនមានអវត្តមាននៃអ្នកទស្សនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩ដោយកីឡាកររូបនេះបាននិយាយថា អ្វីៗដំណើរការបានរលូនសម្រាប់ខ្ញុំ ខ្ញុំបានគិតថាកង់របស់ខ្ញុំមានបញ្ហានៅជុំចុងក្រោយ ប៉ុន្តែរថយន្តនៅតែមិនមានបញ្ហាអ្វីទេ។ពេលប្រកួតនោះខ្ញុំមានអារម្មណ៍មិនសូវស្រួល ខ្ញុំស្ទើរតែមិនអាចបញ្ជាម៉ាស៊ីន ពេលដែលកង់មានបញ្ហានៅជិតទីផ្តាច់ព្រ័ត្រ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំទទួលបានជោគជ័យ”។

សូមបញ្ជាក់ថា លទ្ធផលប្រណាំងរថយន្ត Formula 1ក្នុងកម្មវិធី Grand Prix នេះកីឡាករ Max Verstappen បើកបរឲ្យក្រុម Red Bull ទទួលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២, កីឡាករ Charles Leclerc បើកបរឲ្យក្រុមFerrari ទទួលបានចំណាត់ថ្នាក់លេខ៣ ចំណែកមិត្តរួមក្រុមរបស់ Hamilton និងគូប្រជែងជិតបំផុតកីឡាករ Valtteri Bottas បានបរាជ័យក្នុងការប្រណាំងបន្ទាប់ពីបានរងនូវខូចខាតរថយន្តនៅជុំចុងក្រោយ ដោយទទួលបានចំណាត់ថ្នាក់ទី១១ ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print