ខេត្ដតាកែវ៖ កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ ណុប ប៊ុនថង ព្រមទាំងញាតិមិត្ដបាននាំ អំណោយសប្បុរសធម៌របស់លោកនាយ ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជការដ្ឋានអង្គរក្ស និងលោកឧត្ដមសេនីយ៍ទោ ណុប រ័ត្ន និមល មេបញ្ជាការរងបញ្ជាការដ្ឋាន អង្គរក្សប្រគល់ជូនលោកយាយតន់ សី ហៅនុត ជន្មាយុ៧៩ឆ្នាំ ជាជនពិការពី កំណើតបច្ចុប្បន្នមានជំងឺជាទម្ងន់មិន អាចងើបក្រោកពីកន្ទេលបានអាហារ មិននឹកទឹកមិនស្រេច(ជរាពាធ)មាន លំនៅឋានភូមិគោចិនលែង ឃុំត្រញំង ធំខាងត្បូង ស្រុកត្រាំកក់ ខេត្ដតាកែវ ។
ក្នុងនាមគ្រួសារត្រូវជាប្អូនប្រុស បង្កើតលោកពូ តន់ ឡេវ បានថ្លែងអំណរ គុណចំពោះសប្បុរសជនបានជួយឧបត្ថម្ភ ថវិកា សម្ភារជួយផ្គត់ផ្គង់ដល់បងស្រីនា ថ្ងៃនេះ និងពេលកន្លងមកដល់ក្រុមគ្រួសារ យើងខ្ញុំគឺជាទានសប្បុរសរបស់អស់ លោក លោកស្រី នាងកញ្ញាតាមរយៈ ឧបាសិកាមុន សៀម ជាមាតារបស់លោក ឧត្ដមសេនីយ៍ឯក ណុប រតនា ផ្ដល់វិភាគ ទានជាបន្ដបន្ទាប់រយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះទាំងការស្នាក់នៅ ព្យាបាល ជំងឺពីសំណាក់លោកគ្រូពេទ្យ ទិត្យ ពេជ្រ វណ្ណៈវេជ្ជបណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលា លោកបានផ្ដល់កម្លាំងកាយចិត្ដ ទ្រព្យធន ជាច្រើនក្នុងការពិនិត្យព្យាបាលជំងឺជូន លោកយាយនេះជាសន្ដានចិត្ដដ៏ប្រពៃ របស់លោកវេជ្ជបណ្ឌិត ។
រយៈពេល៣ថ្ងៃកន្លទៅនេះស្ថានភាព ជំងឺរបស់លោកយាយនុត ហាក់មាន សភាពធ្ងន់ធ្ងរដោយទទួលទានអាហារ ស្ទើរមិនបាន ។ ថ្ងៃនេះលោកវរសេនីយ៍ ទោ ណុប ប៊ុនថង នាំយកអំណោយពី សប្បុរសជនខាងលើមានថវិកា៥០០ ដុល្លារ អង្ករ២បាវ ទឹកក្រូច៥កេស ទឹក ត្រី ទឹកស៊ីអ៊ីវ៤យួរ ប៊ីចេង៤កញ្ចប់ ទឹក សុទ្ធ២កេស និងមី១កេសជូនដល់លោក នាយផងដែរ ៕
ដោយ៖ សុខដុម