ខេត្ដកំពង់ស្ពឺ៖ ផ្លូវថ្នល់មួយខ្សែតភ្ជាប់ ពីផ្លូវជាតិលេខ៤ទៅដល់មាត់ស្ទឹងព្រែក ត្នោត(ស្ទឹងកំពង់ស្ពឺ) ត្រូវបានប្រជាពល រដ្ឋលើកឡើងថា មានការកកស្ទះជារៀង រាល់ព្រឹកធ្វើឱ្យមានការពិបាកក្នុងការធ្វើ ដំណើរព្រោះតែប្រធានផ្សារបានបណ្ដោយ ឱ្យអាជីវករដាក់តាំងលក់ទំនិញផ្លែឈើ នៅលើផ្លូវសាធារណៈ ។
ផ្លូវមួយខ្សែនេះស្ថិតនៅខាងលិចផ្សារ នាគព័ន្ធកំពង់ស្ពឺ ហើយអាជីវករដែល ដាក់តាំងលក់ទំនិញត្រូវបង់លុយទៅឱ្យ ប្រធានផ្សារជាប់ជាប្រចាំ ទើបការដាក់ តាំងលក់ទំនិញនេះមិនត្រូវបានបណ្ដេញឱ្យទៅលក់នៅកន្លែងផ្សេង ។
ប្រជាពលរដ្ឋដែលធ្វើដំណើរទៅទិញ ម្ហូបនិងទំនិញផ្សេងៗនៅផ្សារនាគព័ន្ធ កំពង់ស្ពឺបានសម្ដែងការមិនពេញចិត្ដ ចំពោះប្រធានផ្សារមួយនេះដែលបណ្ដែត បណ្ដោយឱ្យមានការដាក់តាំងលក់របស់ របរនៅលើផ្លូវសាធារណៈបែបនេះ ។ ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរទៅ លោកស្រីអភិបាលក្រុងច្បារមនមេត្ដា ចាត់វិធានការជួយរៀបចំសណ្ដាប់ធ្នាប់ កុំឱ្យមានភាពរញ៉េរញ៉ៃបែបនេះតទៅ ទៀត ព្រោះគេសង្កេតឃើញថាតាំងពី លោកស្រី ប៉ោក សេដ្ឋា ឡើងកាន់តំណែង ជាអភិបាលក្រុងច្បារមនមកលោកស្រី តែងដឹកនាំនិងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារមិនឱ្យមានភាពរញ៉េរញ៉ៃដូចកាលពីជំនាន់លោកអភិបាលក្រុងចាស់ឡើយ។ ក្នុងនោះប្រជាពលរដ្ឋសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា លោកស្រីអភិបាលក្រុង ច្បាស់ជាចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយចៀសវាងការកកស្ទះ ចរាចរណ៍នៅពេលធ្វើដំណើរឆ្លងកាត់ ម្ដងៗ ។
ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះធ្វើ យ៉ាងណាឱ្យទទួលបានផលល្អទាំងសងខាង ព្រោះមានតែអាជ្ញាធរមូលដ្ឋានទេដែល អាចចាត់វិធានការរៀបចំផ្លូវមួយខ្សែ នេះឱ្យមានរបៀបរៀបរយឡើងវិញ ៕
ដោយ៖ សេនាស័ក្ដិ