នគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបនិងឃាត់ខ្លួនខណៈដែលកំពុងតែលេងសប្បាយស្រែកហ៊ោអឺងកងនោះ។

ករណីបង្ក្រាបល្បែងបញ្ជល់មាន់នេះសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង០០នាទី                                                                                                                                                                                                     ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នៅចំណុចក្នុងដីវាលទុកចោល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់នោះរួមមាន ៖

១-ឈ្មោះ អ៊ួន ចាន់កូឡា  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន) , ២-ឈ្មោះ ហៀង សុផា  ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ កាត ចាន់ដារ៉ា  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៤-ឈ្មោះ ចាត កឹមលី  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)  , ៥-ឈ្មោះ ស៊ាង ហ័រ  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៦-ឈ្មោះ ញឹម ម៉េងហៀង  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកគោ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៧-ឈ្មោះ កាត ចាន់ណារ៉ន  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន) , ៨-ឈ្មោះ ឃុន វិជ្ជា  ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៩-ឈ្មោះ ហេង ហន់  ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសំលៀងកាំបិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ១០-ឈ្មោះ សុខ ហៀង  ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ១១-ឈ្មោះ លុយ ស្រោ  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ១២-ឈ្មោះសាក់ សុវារៈ  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ១៣-ឈ្មោះ ហេង ថៃ  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ 

ក្នុងនោះសមត្ថកិច្ចដកហូតមាន់ជល់ចំនួន១ក្បាល ។ 

បច្ចុប្បន្ន  ជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print