សង្ស័យតៃកុងស្រវឹងធ្លាក់ភ្នែកបេីករថយន្តជ្រុលចង្កូតបុកទ្រូងផ្លូវបាក់អស់១កង់ក្រឡាប់បះជើង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បើកថយន្តមួយគ្រឿងសង្ស័យស្រវឹងធ្លាក់ភ្នែកមិនគោរពច្បាប់ចរាចរណ៍ក៏បានរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់បះជើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  កាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ​ ឈានថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១ ក្បែរសាលាជាស៉ីមសាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
​     បេីតាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា
​មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើដែលមានម៉ាក corolla ពណ៌ស ស្លាកលេខ ភ្នំពេញ 2E-8017 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចមកកើត ភ្លាមនោះពេលដែលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខាងលើក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបរបានលូនចេញពីរថយន្តរងរបួសស្រាល។
​     ក្រោយពេលកើតហេតុ​ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print