ភ្នំពេញ៖ យ៉ាងតិចក៏ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម្សិលមុិញ កើតឡើងចំនួន១៤លើក។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ៖ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, បត់គ្រោះថ្នាក់, កត្ដាយាន និងមិនគោរពសិទ្ធិ។
សូមអ្នកបើកបរមេត្តាគោរពច្បាប់ចរាចរណ៍
កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់! បើអ្នកគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ៕
...
ដោយ៖ សិលា